ពិធីបុណ្យអុំទូក អកអំបុកឆ្នាំនេះ ស្នងការរាជធានីភ្នំពេញត្រៀមកម្លាំងប្រមាណ៥ពាន់នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព

2023/11/22 10:42:46 am        179

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមប្រើប្រាស់កម្លាំងប្រមាណ ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក ដែលនឹងខិតជិតមកដល់ខាងមុខនេះ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀត​ដើម្បី​ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែល​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូក និង​កីឡាអុំទូកមានការកើនឡើង។បន្ទាប់ពីពិធីបុណ្យនេះបានខកខានចំនួន ៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។

កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ​និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​ដល់​លោកមេបញ្ជាការដឹកនាំគោលដៅ​ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅ​ជាក់ស្តែង​ដែល​ត្រូវការពារ ដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការ​ប្រើប្រាសកម្លាំង ​មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍​ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ឯក ស្នងការ ណែនាំឱ្យមានការប្រើប្រាស់កម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅ​តំបន់ប្រារព្ធពិធី និងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់ ។ ត្រៀមកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញា ​ដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មកលេងកម្សាន្តឱ្យសប្បាយរីករាយ។

គោលដៅវេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹង និងចេញដោះស្រាយ​នៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ ។ ត្រូវមានចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់​មិនអនុញ្ញាតឱ្យមធ្យោបាយ​ចូលក្នុងតំបន់ប្រារព្ធ​ពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ។ ត្រូវដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅតាមច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង ៦ខ្សែ ដោយត្រូវសហការល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក ធ្វើយ៉ាង​ណាឲ្យពិធីប្រព្រឹត្តិទៅបានល្អប្រសើរ ៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

កម្ពុជា៖ការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស ដើម្បីប្រយោជន៍កម្មករនិយោជិត
2025/03/10 09:47:55 pm        1
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ សូមកុំគិតថា “ឃើញមានការរីកចម្រើនច្រើនហើយ នោះមិនមានបញ្ហាអ្វីទេ” ដោយថ្នាក់ដឹកនាំទាំងអស់ត្រូវតែបន្តខិតខំជាប់ជាប្រចាំ
2025/03/10 08:13:01 pm        1
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករាដឹកនាំវេទិកាសាធារណៈ ក្នុងសង្កាត់អូរឬស្សីទី២
2025/03/10 07:48:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា៖ការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស ដើម្បីប្រយោជន៍កម្មករនិយោជិត

2025/03/10 09:47:55 pm
​ស៊ីរីប្រកាសបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងក្រុមភក្តីភាពនឹងលោក
2025/03/10 08:30:20 pm
​អាហ្សង់ទីនកាន់ទុក្ខមនុស្ស ១៦នាក់ដែលត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់
2025/03/10 08:29:19 pm
​នាវាដឹកប្រេង និងនាវាដឹកទំនិញបុកគ្នានៅជិតតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសអង់គ្លេស
2025/03/10 08:27:43 pm
​អ៊ុយក្រែនស្នើសុំបទឈប់បាញ់តាមអាកាស និងសមុទ្រនៅកិច្ចប្រជុំក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត
2025/03/10 08:17:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/09 11:54:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/07 08:58:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/10 12:13:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/10 10:14:34 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/07 07:36:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am