ការដ្ឋាន​សាងសង់​ស្ពាន​ចំនួន​ ៧​កន្លែង និង​បុក​ស៊ី​ផាយ ​នៅ​ប្រឡាយ​ទួល​ពង្រ​១​សម្រេច​បាន​ប្រមាណ​៨៥​ភាគរយ​ហើយ​

2021/06/12 01:16:06 am        517

​ភ្នំពេញ៖ ការដ្ឋាន​សាងសង់​ស្ពាន​ចំនួន ​៧​កន្លែង និង​ការងារ​បុក​ស៊ី​ផាយ​នៅ​ប្រឡាយ​ទួល​ពង្រ​១ សម្រេចបាន​ ៨៥​ភាគរយ​ហើយ ដោយ​គ្រោង​រួចរាល់​នៅ​ពាក់​កណ្តាល​ខែកក្កដា ហើយ​វា​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុងការ​ឆ្លងកាត់​។​

​​បើ​ទោះបី ជំងឺ​កូ​វីដ​-១៩ បាន​នឹង​កំពុង​រាតត្បាត​ក្តី ក៏​ការដ្ឋាន​សាងសង់​ស្ពាន​ចំនួន​៧​កន្លែង និង​បុក​ស៊ី​ផាយ​តាម​មាត់​ប្រឡាយ​មេ ការពារ​ដី​បាក់ នៅ​ប្រឡាយ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ដោយ​គិត​ត្រឹម​ថ្ងៃទី​១១ ខែមិថុនា​នេះ ការដ្ឋាន​ទាំងមូល​សម្រេចបាន​ប្រមាណ ​៨៥​ភាគរយ​ហើយ នឹង​គ្រោង​រួចរាល់​នៅ​ក្នុង​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០២១​ខាងមុខនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។

​​​លោក សាំ ពិសិដ្ឋ បន្ថែមថា តាម​ការណែនាំ និង​ចង្អុលបង្ហាញ​ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទំ​ហ៊ំ ៨​ម៉ែត្រ និង​ជម្រៅ​២​ម៉ែត្រ ដោយ​ធ្វើការ​សាងសង់​ស្ពាន​ចំនួន​៧​កន្លែង និង​បុក​ស៊ី​ផាយ​តាម​មាត់​ប្រឡាយ​មេ ការពារ​ដី​បាក់ ដោយ​ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​បង្ហូរទឹក រំដោះ​ទឹក​ជន់​ពី​ផ្លូវជាតិ​លេខ​៣ ទៅកាន់​បឹង​ជើងឯក និង បន្ត ហូរ ទៅកាន់​ស្ទឹង​ជ្រៅ​។ នៅពេល​គម្រោងការ​នេះ បញ្ចប់​វា​នឹង​អាច​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​បាន​មួយកំរិត​ធំ​។​

​​​លោក សាំ ពិសិដ្ឋ បាន​បន្តទៀតថា ក្នុងពេល​សាងសង់​ស្ពាន​៧​កន្លែង​នេះ បាន​ដាក់លូ​ប្រអប់​បណ្ដោះអាសន្ន ដោយសារ​តែមាន​កាត់ផ្តាច់​ផ្លូវ​មួយចំនួន​កាលពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក​។ ចំណែក​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​កាត់ផ្តាច់​ផ្លូវ គឺ​បាន​បុក​ស៊ី​ផាយ ដើម្បី​ទប់​ដី​កុំឱ្យ​បាក់​ប្រវែង​ជាង​២០០​ម៉ែត្រ​ផងដែរ​។​

​​​គម្រោង​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង​នេះ មាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ដល់​បុរី​ជីបម៉ុង ដោយ​ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីពម៉ុង ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្របតាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២ ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm