អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា ថាមន្ទីរពេទ្យចំនួនបីនៅហ្កាហ្សាភាគខាងជើងដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ បានស្នើសុំជំនួយក្នុងការជម្លៀសអ្នកជំងឺ ហើយផែនការនោះកំពុងដំណើរការ ដោយបង្ហាញការសោកស្តាយ ដែលការធ្វើបែបនេះ នឹងប្រៀបបានទៅនឹងប្លន់យកជីវិតមនុស្ស។

មន្ទីរពេទ្យនានាបានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយមន្ទីរពេទ្យទាំងអស់ក្នុងតំបន់ឡោមព័ទ្ធនៅភាគខាងជើង បានឈប់ដំណើរការ ទោះបីជានៅតែបន្តផ្ដល់ជម្រកសម្រាប់អ្នកជំងឺមួយចំនួនដែលមិនអាចភៀសខ្លួន និងផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋហ្កាហ្សាក៏ដោយ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក គ្រីស្ទាន លីនមីយ័រ (Christian Lindmeier) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា មន្ទីរពេទ្យភាគខាងត្បូងផ្ទុកពេញដោយអ្នកជំងឺ និងកំពុងជួបការខ្វះខាតខ្លាំង ហើយសំណើសុំជម្លៀសចេញមកពីបុគ្គលិកមន្ទីរពេទ្យដែលភ័យខ្លាចដល់អាយុជីវិតរបស់ពួកគេ។

លោកបាននិយាយថា មន្ទីរពេទ្យទាំងបីនោះគឺមន្ទីរពេទ្យអាល់ស៊ីហ្វា (Al Shifa) ដែលទារកមួយក្រុមត្រូវបានជួយសង្គ្រោះរួចហើយ មន្ទីរពេទ្យឥណ្ឌូនេស៊ី និងមន្ទីរពេទ្យអាល់អាលី (Al Ahli)។
លោកនិយាយថា ករណីជំងឺរាគលើកុមារអាយុក្រោម ៥ ឆ្នាំបានកើនឡើងដល់ ១០ ដង មុនពេលផ្ទុះជម្លោះ ។
ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សា ទទួលបានទឹកត្រឹមតែ ចន្លោះ១ទៅ៣ លីត្រក្នុងមួយថ្ងៃ ពោលគឺទាបជាងកម្រិតស្ដង់ដារអន្តរជាតិសម្រាប់គ្រាអាសន្ន៕