នៅថ្ងៃទី ២២ ខែវិច្ឆិកា នេះ គឺជាថ្ងៃទី២ នៃកម្មវិធីបោះជំរំរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលរៀបចំធ្វើនៅក្នុងបរិវេណវិទ្យាសា្ថនបច្ចេកវិទ្យាកំពង់ឈើទាល។ របៀបវារៈកម្មវិធីក្នុងព្រឹកនេះ ក្រុមការងារសមាគមបានដឹកនាំក្រុមកុមារី និងយុវតី ទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់ប្រាសាទសម្បូរព្រៃគុក ដើម្បីឱ្យក្មេងៗបានយល់ដឹងពីប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ ពាក់ព័ន្ធនឹងរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។

















