រុស្ស៊ី៖ សន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេជាមួយរបបបច្ចុប្បន្ននេះ

2023/11/22 07:11:56 pm        127

រុស្ស៊ី មិនអាចរួមរស់តាមបែបសន្តិសហវិជ្ជមានជាមួយ «របប» នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង គីវ បានទេ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ដោយបញ្ជាក់សារជាថ្មីអំពីគោលដៅនៃអ្វីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហៅថាប្រតិបត្តិការយោធាពិសេសមួយដើម្បី «លុបបំបាត់យោធា» នៅអ៊ុយក្រែន។

លោកពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឱ្យមានសង្រ្គាមនៅអឺរ៉ុប និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក។

ឯកអគ្គរដ្ឋទូតរុស្សី លោក Rodion Miroshnik បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូ ថា «របបបច្ចុប្បន្នរបស់ទីក្រុង គីវ គឺជារបបគ្រោះថ្នាក់ ហើយយើងមើលមិនឃើញជម្រើសណាមួយសម្រាប់ការរួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសនេះនៅពេលនេះទេ»។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានច្រានចោលការចរចាជាមួយលោកពូទីន ខណៈបើកចំហឳកាសដើម្បីពិភាក្សាជាមួយរុស្ស៊ី។

លោកឯកអគ្គរដ្ឋទូត Miroshnik បាននិយាយថា រុស្ស៊ីអាចទប់ទល់នឹងអង្គការណាតូបាន ដរាបណាខ្លួនត្រូវការដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន ហើយថាមិនយូរទេលោកខាងលិច នឹងបាត់បង់ចំណាប់អារម្មណ៍លើអ៊ុយក្រែន មានន័យថា ភាពជាអ្នកដឹកនាំរបស់ទីក្រុងគីវ នឹងដួលរលំ។

ទីក្រុងគីវ និយាយថា ខ្លួននឹងបន្តប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីចុងក្រោយបានចាកចេញពីទឹកដីរបស់ខ្លួន ហើយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        68
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm