អាមេរិក កាត់បន្ថយការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់អ៊ុយក្រែនជាង ៣០ភាគរយ

2023/11/22 07:36:21 pm        160

សារព័ត៌មាន ABC News បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះម្នាក់ថា សហរដ្ឋអាមេរិក បានកាត់បន្ថយការផ្គត់ផ្គង់អាវុធស្តង់ដាសំខាន់ៗរបស់អង្គការណាតូដល់អ៊ុយក្រែន «ជាង៣០ភាគរយ» ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា កាលពីខែមុន។

គ្រាប់កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ គឺជាអាវុធដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ហើយអាវុធមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលត្រូវបានកំណត់សម្រាប់កងកម្លាំងអ៊ុយក្រែន ត្រូវបានបង្វែរទៅអ៊ីស្រាអែល។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីអាមេរិក បាននិយាយម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល នឹងមិនមានផលប៉ះពាល់អ្វីដល់សង្រ្គាមនៅអ៊ុយក្រែនឡើយ។

មន្ត្រីអ៊ុយក្រែនម្នាក់ បាននិយាយថា៖«ពួកគេ (មន្ត្រីអាមេរិក) បានប្រាប់យើងថា វានឹងមិនមានឥទ្ធិពលលើការប្តេជ្ញាចិត្ត (ពីសហរដ្ឋអាមេរិក) នោះទេ ប៉ុន្តែវាមានរួចទៅហើយ។

មន្ត្រីដែលបានថ្លែងទៅកាន់សារព័ត៌មាន ABC News ដោយមិនបញ្ចេញឈ្មោះ បាននិយាយថា ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំសំខាន់ៗទាំងនេះគឺ «ប្រហែល ៦០-៧០ភាគរយនៃការផ្គត់ផ្គង់សរុបដល់អ៊ុយក្រែន។

ទោះជាយ៉ាងនេះក្តី មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់ បានប្រាប់សារព័ត៌មាន ABC News ថា ការកាត់បន្ថយគ្រាប់រំសេវនេះ មិនមានអ្វីពាក់ព័ន្ធនឹងអ្វីដែលកំពុងកើតឡើង នៅតំបន់ហ្កាហ្សាទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm