រយៈពេល៣ខែនេះ រដ្ឋាភិបាលបង្ហាញលទ្ធផលជាក់ស្តែងនៅលើដី និងពង្រឹងទំនាក់ទំនង​ខាងក្រៅ

2023/11/22 07:53:19 pm        228

រយៈពេលបីខែនេះ រាជរដ្ឋាភិបាលថ្មី ក្នុងអាណត្តិទី៧នេះ សម្រេចបាននូវ​លទ្ធផល​ជាក់ស្តែង​លើ​គោល​នយោបាយ​សំខាន់ៗ សម្រាប់សង្គមជាតិជាច្រើន និងបានពង្រឹង ពង្រីក​ទំនាក់​ទំនង​កាទូត​ជា​មួយ​បណ្ដាប្រទេសជាមិត្តឱ្យកាន់តែរឹងមាំ។

ថ្លែងក្នុងវេទិកាដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពី លទ្ធផល​ការងារ​ក្នុង​រយៈ​ពេល​៣​ខែ​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកានេះ មាន​រយៈពេល៣ខែគត់នៃការចាប់ផ្តើមបំពេញការងាររបស់ រាជរដ្ឋាភិបាលអណត្តិទី៧ ដឹកនាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសមិទ្ធផលសម្រេចបានធំធេង ហួស​ពី​ការ​ស្មាន​ពី​ព្រោះ​ក្រោ​យពីរាជរដ្ឋាភិបាលកើតភ្លាម ធ្វើការភ្លាម ហើយធ្វើដោយសកម្មមានឆន្ទៈមោះមុត និង​ប្រកប​ដោយ​ចក្ខុវិស័យ។

ដោយឡែកចំពោះកិច្ចការទូតនៅក្រៅប្រទេស ឯកឧត្តម ហង្ស់ ហ្រ្វង់ស័រតាន់ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តីទទួលបន្ទុកកិច្ចការបរទេស បញ្ជាក់ថា ៣ខែនៃ​ដំណើរការ​នយោបាយ​ការ​បរទេស​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បង្ហាញចំណុច៣សំខាន់ជាស្នូល ទី១ការទូតសកម្ម ទី២ ការ​ទូត​សេដ្ឋកិច្ច និងទី៣សារនយោយបាយ។

ក្រៅពីផ្លែផ្កាពីនយោបាយការទូតនៅក្រៅប្រទេស សមិទ្ធផលទី១ របស់រាជរដ្ឋាភិបាល គឺការ​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ច និង​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​រដ្ឋបាល​សាធារណៈ ទី២ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតភាពប្រកួតប្រជែង ទី៣ បង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទី៤ ការចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ​ ដោះស្រាយបញ្ហានានា ទី៥ ការអនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ និងប្រជាជន និងទី៦ វេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន ទេសចរណ៍ និង​អចលន​ទ្រព្យ​៕ អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        121
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm