កំណើនទេសចរអន្តរជាតិនៅភ្នំពេញបានផ្តល់ចំណូលល្អប្រសើរជូនអ្នកធាក់ស៊ីក្លូ និងម៉ូតូកង់បីខ្មែរ

2023/11/22 08:14:51 pm        186

អ្នកប្រកបរបរដឹកអ្នកដំណើរ ដែលពឹងអាស្រ័យការដឹកភ្ញៀវទេសចរអន្តរជាតិ ក្នុងអំឡុងពេល រាជ​ធានី​ភ្នំពេញ កំពុងមានកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនានេះ ពួកគេ​បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយក្រោយទទួលបានចំណូលល្អប្រសើរឡើងវិញ ជាពិសេសក្នុងអំឡុង​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ជិតឈានចូលមកដល់។

ក្រុមអ្នកធាក់ស៊ីក្លូ និងអ្នករត់ម៉ូតូកង់បីខ្មែរ បានប្រាប់ BTV នៅថ្ងៃទី២២ ខែវិច្ឆិការនេះថា អំឡុង​ពេល​ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ជិតឈានចូលមកនេះ ទេសចរ​ជាតិ និងអន្តរជាតិមានការកើនឡើង និងមានភាពមមាញឹកខ្លាំង ហើយ​ពួក​គេអា​ច​រក​ចំណូល​បាន​ច្រើនជាងបណ្តាឆ្នាំកន្លងមក។

បើតាមក្រុមភ្ញៀវទេសចរអន្តរជាតិមកពីប៉ែកអឺរ៉ុបថ្លែងថា ពួកគេពេញចិត្តការមកទស្សនាកម្ពុជា ដោយ​ការ​ជិះស៊ីក្លូ ដែលខុសប្លែកពីបណ្តាប្រទេសផ្សេងៗ។ ការជិះ​ស៊ីក្លូ​ដែល​ជា​យាន​ជំនិះ​បែប​បុរាណ​ដ៏​ល្បីមួ​យរបស់កម្ពុជា ហើយធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​ជីវិត​ប្លែក​ៗ​ជា​ច្រើន​ពី​កម្ពុជា​ពីអតីត និងបច្ចុប្បន្ន។

ប្រធានសមាគមមុខរបរធាក់ស៊ីក្លូក្រៅប្រព័ន្ធ លោក អឹម សម្បត្តិ ថ្លែងថា ជាទូទៅទេសចរអន្តរជាតិ មក​ពី​ប៉ែកខាងអឺរ៉ុបជាដើម ភាគច្រើនពួកគេពេញចិត្តប្រើប្រាស់ស៊ីក្លូ និង​ម៉ូតូ​កង់​ខ្មែរ​ជិះ​ទស្សនា​កម្សាន្ត​រាជ​ធានី​ភ្នំពេញ។ ហើយតាមរយៈកំណើនទេសចរអន្តរជាតិនេះ បានធ្វើឲ្យមុខរបរធាក់ស៊ីក្លូ មាន​ភាព​មមាញឹកខ្លាំងទាំងអស់គ្នា ជាពិសេសនៅក្នុងអំឡុងខែតុលា វិច្ឆិកា និងខែធ្នូនេះ។

លោក​បញ្ជាក់ថា រយៈពេល១១ ខែឆ្នាំ២០២៣ ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូ បានដឹកភ្ញៀវ​អន្តរ​ជាតិ​ជិះ​ទស្សនារាជធានីភ្នំពេញ មានអាត្រាកើនលើសឆ្នាំ២០២២ ចំនួន៣០% ហើយ​អាត្រា​នេះ​នឹង​បន្ត​កើន​ខ្លាំងទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ។

សូម​បញ្ជាក់ថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ នៅដំណាច់ឆ្នាំ២០២៣នេះ កម្ពុជា នឹង​ទទួល​បាន​ទេសចរអន្តរជាតិមកទស្សនាកម្ពុជា កើនរហូតដល់៥.៤លាននាក់ កើន​លើស​ការ​រំពឹង​ទុក៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm