​​លោក ​ម៉ា​ក្រុង ស្វាគមន៍​ការសន្យា​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​របស់​សហរដ្ឋអាមេរិក​

2021/06/12 01:53:00 am        471

​បារាំង៖ ប្រធានាធិបតី​បារាំង លោម​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​ស្វាគមន៍​ព័ត៌មាន​ដ៏​អស្ចារ្យ គឺជា​ការ​សម្រេចចិត្តរ​បស់​សហរដ្ឋអាមេរិក ក្នុង​ការ​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ៥០០​លាន​ដូ​ស ដល់​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​នៅលើ​ពិភពលោក ហើយ​លោក​និយាយថា អឺរ៉ុប គួរតែ​ធ្វើបែបនេះ​ដូចគ្នា​។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោក​ម៉ា​ក្រុង បាន​និយាយ​ថា សហភាព​អឺរ៉ុប គួរតែមាន​មហិច្ឆតា​ដូចជា​សហរដ្ឋអាមេរិក ហើយ​គួរតែ​ប្រកាស​ស្រដៀង​គ្នា​។​

​លោក​ម៉ា​ក្រុង បាន​បន្តទៀតថា កាលបរិច្ឆេត​ចែកចាយ ត្រូវការ​កំណត់​ឲ្យ​បានច្បាស់លាស់​។​

​លោក​និយាយថា វា​ពិតជា​សំខាន់​ខ្លាំងណាស់​ក្នុងការ​និយាយ​ពី​ចំនួន​ដូ​ស​ដែល​ពួកយើង​ត្រូវ​ចែកចាយ​នៅ​ខែក្រោយ ជាជាង​ការសន្យា​ចែកចាយ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លះ​ទៀត ចាប់ពី​ពេល​ឥឡូវនេះ​ទៅ​។​

​ការ​ប្តេជ្ញាចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក នឹង​ទិញ ហើយ​និង​បរិច្ចាគ​វ៉ាក់សាំង ៥០០​លាន​ដូ​ស​របស់​ក្រុមហ៊ុន Pfizer សម្រាប់​ការចែក​ចាយ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២២ តាមរយៈ​គម្រោង​ចែកចាយ​វ៉ាក់សាំង COVAX​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​ទៅដល់​បណ្តា​ប្រទេស​រកប្រាក់​ចំណូល​ទាប ៩២​ប្រទេស និង​សហភាព​អាហ្វ្រិក​។​

​បារាំង បាន​និយាយ​ទទូច​ពី​សារសំខាន់​នៃ​ការជួយ​អាហ្វ្រិក ជាពិសេស​ជួយ​វ៉ាក់សាំង ចាប់តាំងពី​ឆ្នាំមុន​មកម្ល៉េះ​។​

​បារាំង​គឺជា​ប្រទេស​អ្នកមាន​ដំបូង​គេ ដែល​បាន​បរិច្ចាគ​វ៉ាក់សាំង​តាម​គម្រោង COVAX ពោលគឺ​ពួកគេ បាន​បញ្ជូន​វ៉ាក់សាំង ១០​ម៉ឺន​ដូ​ស ទៅកាន់​ប្រទេស​ម៉ូ​រីតា​នី កាលពី​ខែមេសា​កន្លងទៅ ហើយ​លោក​ម៉ា​ក្រុង បាន​និយាយថា ប្រទេស​របស់លោក នឹង​បរិច្ចាគ​វ៉ាក់សាំង ពាក់កណ្តាល​លាន​ដូ​ស​បន្ថែមទៀត នៅ​ពាក់​កណ្តាល​ខែ​មិថុនា​នេះ ហើយ​និង ៣០​លាន​ដូ​ស នៅ​ដំណាច់ឆ្នាំ ២០២១​៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm