អាមេរិកកោតសរសើរ និងអរគុណកម្ពុជាបោះឆ្នោតគាំទ្រការសម្រេចចិត្តរបស់ UN ចំពោះបញ្ហអ៊ុយក្រែន

2023/11/22 08:38:41 pm        300

ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹក​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯក​អគ្គ​រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិការ និង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និង​ពង្រឹក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើមនៃជំនួបដ៏កម្រនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បាន​ធ្វើ​ការ​កោត​សរសើរ និងអរគុណដល់ប្រទេសកម្ពុជា ដែលបានបោះ​ឆ្នោត​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​អង្គការ​សហ​ប្រជាជាតិ (UN) ចំពោះបញ្ហអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា កន្លង​មក សហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាព​របស់​ប្រទេស​កម្ពុជា​។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើ ផលិត​ផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ យ៉ាងណាមិញ អាមេរិក​ស្នើ​ឱ្យកម្ពុជា​បង្កើន​ការ​នាំ​ចូល​ផលិត​ផល​ពី​អាមេរិក​មក​កាន់​ទីផ្សារ​កម្ពុជា​ឱ្យកា​ន់​តែច្រើ​ន​បន្ថែម​ទៀត​ផងដែរ។

 ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា អាមេរិក​នឹង​ជួយ​ជំរុញ​ភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត និងបន្តរួម​ចំណែក​ជួយ​អភិវឌ្ឍ និង អភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ជាពិសេស​នឹង​បន្ត​ប្រគល់​វត្ថុ​បុរាណដែលខ្លួនសម្របសម្រួល និងចាត់ចែងឱ្យមានប្រគល់ត្រលប់ជូនប្រទេសកម្ពុជា ជាម្ចាស់​ដើមវិញ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ចូល​រួម​សហការក្នុងការស្វែងរកអដ្ឋិធាតុរបស់កងទ័ពរបស់អាមេរិកនៅកម្ពុជា។ ឯកឧត្តម ក៏​បាន​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ និង ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក ក៏ដូច​ជា​រំលេច​នូវ​ផ្លែ​ផ្កានៃ​ជំនួយ​សហប្រតិបត្តិការ​ផ្លូវ​ការរបស់អាមេរិកនៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ       គណៈ​រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និង​សហរដ្ឋ​អាមេរិក ទោះបីពេលខ្លះក៏ធ្លាប់មានភាពប្រសើរឡើង ហើយពេលខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិកពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយ​កម្ពុជា​ពិត​ជាច​ង់​ឃើញ​ទំនាក់​ទំនង​រវាង​កម្ពុជា-អាមេរិកកាន់តែប្រសើរឡើង ដើម្បីផលប្រយោជននៃប្រទេសទំាងពីរ។

ឯកឧត្តមបានបន្តថា កម្ពុជា និងអាមេរិកមានចំណុចជាច្រើន ដែលយើងអាចធ្វើការរួមគ្នា ដើម្បី​ផល​ប្រយោជន៍ទាំងសងខាង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំ បានធ្វើគូសបញ្ជាក់ថា កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ចនូវគោលនយោបាយការបរទេសដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ច្បាប់អន្តរជាតិ ហើយកម្ពុជាមិនគាំទ្ររាល់ទង្វើបំពានណាមួយរបស់ប្រទេសធំៗ មកលើ​ប្រទេស​ទន់ខ្សោយ និងរំលោភច្បាប់អន្តរជាតិនោះទេ។

ឯកឧត្តម វង្សី វិស្សុត បានស្នើសុំភាគីអាមេរិកជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិក ឱ្យ​មក​ដើរលេងកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជា​ពិសេស​ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រី​ប្រចាំការ បានលើកទឹក​ចិត្ត​ឱ្យ​ភ្ញៀវទេ​សចរ​អាមេរិក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​បេតិកភណ្ឌជាតិនៅខេត្តសៀមរាបអង្គរ ស្របពេលរាជរដ្ឋាភិបាល​កំណត់​យក​ឆ្នាំ​២០២៤​ គឺ ជា «ឆ្នាំទស្សនាខេត្តសៀមរាប»៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        14
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm