រដ្ឋបាលរាជធានីដាក់ចេញផែនការការងារជាច្រើន ដើម្បីបម្រើដល់ព្រះរាជពិធីបុណ្យអុំទូក

2023/11/22 08:53:31 pm        199

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងមន្ទីរជំនាញចំណុះរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសត្ថកិច្ចទាំងអស់​ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយចាប់ពិនិត្យ​អាវុធជាតិផ្ទុះ​ចាប់ពីយប់នេះតទៅ ​ជាមួយនិងការដាក់វេនប្រចាំបញ្ជាឱ្យបានច្បាស់លាស់ ចំពោះ​ទីតាំង​សប្បាយភាពពិសេសបៀរកាឌិនដែលរំខានដល់​ដំណេក​ប្រជាពលរដ្ឋ​ត្រូវពិនិត្យមើល​ឱ្យបានច្បាស់ បើរំខានពលរដ្ឋក៏មិនអាចទទួលយកបានដែរ បើទោះជាបៀរកាឌិន​នោះ​បានផ្ដល់ការងារដល់ពលរដ្ឋក៏ដោយ។

ជាមួយនឹងកិច្ចការសន្តិសុខនៅដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់​ខណ្ឌបង្ក្រាប​គ្រឿងញៀន ​ល្បែងស៊ីសង និងបង្ក្រាបបទល្មើសចោរឆក់ប្លន់ឱ្យបានខ្លាំងក្លាបំផុត ជាមួយ​និងការចុះពិនិត្យនៅតាមបារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ចំពោះទីតាំងណាកកស្ទះខ្លាំង ​ត្រូវតែសម្រួល ​ឬបង្វែរមនុស្សចេញ ជៀសវាង​កុំឱ្យមាន​បញ្ហា​មិនល្អកើតឡើង ​និងត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះ​ក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ​ជាមួយកម្លាំងកងអង្គរក្ស និងអគ្គស្នងការ​នគរបាលជាតិ សំដៅធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការ​ទៅដោយរលូន និងទទួលបានជោគជ័យ។

រដ្ឋបាលរាជធានីនឹងចេញសេចក្តីដំណឹងពីទីកន្លែងសប្បាយភាព ​កន្លែងប្រគុំតន្ត្រី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាលជ្រាបជាដំណឹង​ ដើម្បីសម្រេចចិត្តទៅទស្សនានៅទីតាំងណាមួយ និង​មានវិធានការ​ចាប់កំប្លោកនៅតាមដងទន្លេសាប​ មិនឱ្យរំខានដល់ការប្រណាំងទូក។ ចំពោះការប្រមូល ​ទុកដាក់សំរាមសំណល់រឹង ​នៅក្នុងពិធីនេះក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដោយ​បានត្រៀមកម្លាំងបោសសម្អាតជាង៣០០នាក់​ ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៦ព្រឹក និង​បានរៀបចំបន្ទប់ទឹកសាធារណៈ និងសម្រាប់កីឡាករចំនួន​ ៥៦៧បន្ទប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm