ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានចេញសេចក្ដីជូនព័ត៌មាន បញ្ជាក់ពីការបរិច្ឆេទលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដែលនឹងត្រូវបានប្រកាសមុនថ្ងៃកំណត់ដោយសារដំណើរការកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុត្រូវបានបញ្ចប់ ដោយរលូនមុនកាលកំណត់។