ក្រុមប្រឹក្សារាជធានី-ខេត្តបណ្តុះបណ្តាលការតម្រង់ទិស និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

2023/11/22 10:35:59 pm        108

ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានី-ខេត្ត រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការតម្រង់ទិសដល់សមាជិក និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រុមប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមាន សមាជិកក្រុមប្រឹក្សាចូលរួម ៩៤នាក់ មកពីខេត្តកំពង់ស្ពឺ ខេត្ដកោះកុង និងងរាជធានី ដោយរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារសំខាន់នឹងចាំបាច់ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្ដទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។ វគ្គបណ្ដុះបណ្ដាលនេះនឹងប្រែក្លាយសមាគមជាតិ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ និងសម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងភាពសក្ដិសិទ្ធ។

ឯកឧត្តម ម៉ប់ សារិន បន្ថែមថា ការងារបច្ចុប្បន្នក្រុមប្រឹក្សារាជធានីភ្នំពេញបានដាក់ចេញជាគោលការណ៍ក្នុងការរៀបចំបែងចែកភារកិច្ចជូនដល់សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញជា ៥ផែនឱ្យទទួលខុសត្រូវលើការងារប្រាស្រ័យទាក់ទង និងសហការជាមួយក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ទីចាត់ការ អង្គភាពនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ហើយផែនការទាំង៥រួម ទាំងគណៈកម្មាធិការកាតព្វកិច្ចទាំង៣ និងការិយាល័យប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាត្រូវបានធ្វើរបាយការណ៍ជូនក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា។

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញនេះ ជាវគ្គបណ្តុះបណ្តាលលើកទី១ នៅកម្រងទី១ ដោយកំណត់យករាជធានីភ្នំពេញជាទីកន្លែងនៃការផ្ដល់វគ្គបណ្តុះបណ្តាល និងបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តតួនាទី ភារកិច្ច ក្នុងនាមជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រ ៥ឆ្នាំដំណាក់កាលទី២ ឆ្នាំ២០១៩- ២០២៣ របស់សមាគមជាតិ ដោយក្នុងនោះបានកំណត់យុទ្ធសាស្ត្រទី២ ការអភិវឌ្ឍសមត្ថភាព គឺជាសេវាស្នូលដែលសមាគមជាតិត្រូវផ្ដល់ដល់សមាជិកសមាគម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm