​មនុស្ស ២០​នាក់​ស្លាប់ និង​៥០​នាក់​រងរបួសពេល​រថយន្តក្រុង​ធ្លាក់​ជ្រោះ​នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន​

2021/06/12 02:05:12 am        491

​ប៉ា​គី​ស្ថាន៖ យោងតាម​ការអះអាង រ​បស់​ក្រុមនគរបាល និង​ក្រុមមន្ត្រី បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ល្បឿន​លឿន​មួយ​គ្រឿង ដឹក​ក្រុម​ធម្ម​យាត្រា បាន​ក្រឡាប់​នៅ​លើ​ផ្លូវ​ហាយវ៉េ និង​ធ្លាក់ចូល​ជ្រោះ​នៅ​តំបន់​ដាច់ស្រយាល ស្ថិតនៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន មុនពេល​ព្រះអាទិត្យ​រះ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច ២០​នាក់ និង​មនុស្ស ៥០​នាក់​ផ្សេងទៀតរងរបួស​។​

​នគរបាល​ក្នុងស្រុក បាន​និយាយថា ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​រថយន្តក្រុង បាន​កើតឡើង​នៅក្នុង​ស្រុក ឃូ​សដា ស្ថិតក្នុង​ខេត្ត​បា​លូ​ឈី​ស្ថាន​។​

​ក្រុម​ជួយសង្គ្រោះ បាន​ដឹកជញ្ជូន​សាកសព និង​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​យោធា​។​

​លោក​សា ចា​ហាន់ គឺជា​វេជ្ជបណ្ឌិត​ប្រចាំ​ទីស្នាក់ការ​ស្រុក​ឃូ​សដា បាន​និយាយថា អ្នករងរបួស​មួយចំនួន កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ។​

​អ្នកដំណើរ​ម្នាក់​ដែល​រងរបួស បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP​ថា ពួកគេ​បាន​និយាយប្រាប់​ហើយ​ប្រាប់​ទៀត​ដល់​តៃកុង​ថា​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាង​នេះ​។​

​លោក​បាន​បន្ទោស​តៃកុង​រថយន្តក្រុង​សម្រាប់​ឧប្បត្តិហេតុ​កើតឡើង ដោយសារ​តៃកុង​រូបនោះ ចូលចិត្ត​ស្តាប់​ភ្លេង និង​បើកបរ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។​

​មន្ត្រី​ពង្រឹង​ច្បាប់​មួយរូប បាន​ចោទប្រកាន់​ដូចគ្នា​ថា​តៃកុង​ថយ​ន្ត​ក្រុង ធ្វេស​ប្រហែល​ទើប​បណ្តាល​ឲ្យ​គ្រោះថ្នាក់​នេះ​កើតឡើង ប៉ុន្តែ​លោក​បាន​និយាយថា ក្រុម​អាជ្ញាធរ កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​មួយ​នេះ ។​

​គួរ​ឲ្យ​ដឹង​ថា ឧប្បត្តិ​ត​ហេតុ​គ្រោះថ្នាក់​តាមផ្លូវ បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​អន់៕ ​ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm