អ្នកជំនាញការពារជាតិជប៉ុនសង្ស័យលើការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង

2023/11/22 11:08:26 pm        77

អតីតអនុឧត្តមនាវីឯកមា្នក់នៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន និយាយថា ការប៉ុនប៉ងរបស់កូរ៉េខាងជើង ក្នុងការដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី ប្រហែលជាមិនទាន់ទទួលបានជោគជ័យនោះទេ។

លោក Koda Yoji បានប្រាប់ថា ផ្កាយរណបឈ្លបយកការណ៍ ជាទូទៅមានរយៈកម្ពស់ពី ៤០០ ទៅ ៥០០គីឡូម៉ែត្រពីភពផែនដី។ ដូច្នេះ លោកបានបញ្ជាក់ថា ប្រសិនបើផ្កាយរណបនោះធ្វើដំណើរ រវាងប៉ូលខាងជើង និងប៉ូលខាងត្បូងនោះ វានឹងត្រូវបញ្ចប់ការចូលទៅក្នុងគន្លងប៉ូល ក្នុងរយៈពេលប្រហែល ៩០នាទី។

លោក Koda បាននិយាយបន្ថែមថា សញ្ញាអេឡិចត្រូនិកពីផ្កាយរណបរបស់កូរ៉េខាងជើង មិនត្រូវបានរកឃើញរយៈពេលជិត ២ម៉ោង បន្ទាប់ពីការបាញ់បង្ហោះនោះ ដោយលោកបានសង្កត់ធ្ងន់ថា កងកម្លាំងអវកាសអាមេរិកអាចទទួលបានទិន្នន័យ ប្រសិនបើផ្កាយរណបនោះ បានចូលទៅក្នុងគន្លងតារាវិថី ប៉ុន្តែវាហាក់បីដូចជាវាមិនទាន់កើតឡើងនៅឡើយទេ។

យ៉ាងណាក្ដី លោក Koda បាននិយាយដោយប្រយ័ត្នប្រយែងថា លោកមិនអាចសន្និដ្ឋានបានទេនៅចំណុចនេះ ប៉ុន្តែបន្ថែមថា «វានៅតែលឿនពេក ក្នុងការវិនិច្ឆ័យថា តើការបាញ់បង្ហោះនោះ បានជោគជ័យ ឬអត់»។

ជាមួយគ្នានេះ អតីតអនុឧត្តមនាវីឯករូបនេះ បាននិយាយថា មិនមានអ្វីគួរឲ្យសង្ស័យនោះទេ ដែលថា រុស្ស៊ីបានផ្តល់ជំនួយបច្ចេកទេស។ ប៉ុន្តែលោកបានប្រាប់ថា ទោះបីជាមានការផ្ដល់ជំនាញពីរុស្ស៊ីក៏ដោយ ក៏វានឹងមិនមែនជារឿងងាយស្រួល ដែលកូរ៉េខាងជើងអាចកំណត់ពីមូលហេតុនៃការបរាជ័យ អំឡុងការបាញ់បង្ហោះកាលពីខែសីហា ហើយធ្វើការកែសម្រួលបានយ៉ាងល្អឥតខ្ចោះ ក្នុងរយៈពេលត្រឹមតែ ៣ខែនោះ។

សូមបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានដាក់ផ្កាយរណបចារកម្មដំបូងរដោយជោគជ័យនៅក្នុងគន្លងតារាវិថី កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) ហើយបានប្តេជ្ញាថា នឹងបាញ់បង្ហោះបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយប្រឆាំងនឹងការថ្កោលទោសជាអន្តរជាតិពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm