អាមេរិក ព្យាយាមធ្វើឲ្យក្រុមមេដឹកនាំក្រុមហាម៉ាសចុះចាញ់

2023/11/22 11:20:56 pm        51

រដ្ឋបាលលោកបៃដិន កំពុងដាក់សម្ពាធជាសាធារណៈដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យប្រគល់ខ្លួនក្រុមមេក្លោង នៅពីក្រោយការវាយប្រហារភេរវកម្មកាលថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលភាគខាងត្បូង ជាអ្វីដែលហាក់ដូចជាការប៉ុនប៉ងសម្របសម្រួល ដើម្បីបំបែកក្រុមហាម៉ាស និងមេដឹកនាំប៉ាឡេស្ទីន ដែលនៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីប និងតំបន់វេសបែង និងបណ្តាប្រទេសក្នុងតំបន់ដូចជាកាតា ទួរគី និងលីបង់ជាដើម។

លោក Brett McGurk ប្រមុខនៃកងកម្លាំងរបស់សេតវិមាន នៅមជ្ឈិមបូព៌ា បានប្រាប់កិច្ចប្រជុំនៃក្រុមមេដឹកនាំ និងក្រុមអ្នកការទូតអារ៉ាប់ នៅប្រទេសបារ៉ែន កាលពីថ្ងៃសៅរ៍ថា៖«ប្រសិនបើក្រុមហាម៉ាស ចង់ការពារប្រជាជន នៅតំបន់ហ្កាហ្សា ក្រុមនេះ អាចដោះលែងចំណាប់ថ្នូរ ប្រគល់ខ្លួនក្រុមមេដឹកនាំ និងអ្នកទទួលខុសត្រូវចំពោះការវាយប្រហារ នៅថ្ងៃទី៧ ខែតុលា»។

លោកប្រធានាធិបតី ចូ បៃដិន បានសង្កត់ធ្ងន់លើចំណុចដូចគ្នានេះ នៅក្នុងទស្សនៈមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ នៅក្នុងសារព័ត៌មានវ៉ាស៊ីនតោប៉ុស្តិ៍ស្តីពីសង្រ្គាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា។

លោកបានសរសេរថា៖«ប្រសិនបើក្រុមហាម៉ាស យកចិត្តទុកដាក់ទាំងស្រុងចំពោះជីវិតរបស់ប៉ាឡេស្ទីន ក្រុមនេះ នឹងដោះលែងចំណាប់ថ្នូរទាំងអស់ បោះបង់អាវុធ និងប្រគល់ខ្លួនមេដឹកនាំ និងអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនៅថ្ងៃទី៧ ខែតុលា»។

មន្ត្រីសហរដ្ឋអាមេរិកទទួលស្គាល់ថា ការទាមទាររបស់សេតវិមាន គឺប្រាកដថា មិនត្រូវបានអើពើដោយក្រុមហាម៉ាសឡើយ។ ប៉ុន្តែពួកគេ និយាយថា វានៅតែមានសារៈសំខាន់ក្នុងការផ្តួចផ្តើមដំណើរការរៀបចំកងជីវពល និងអង្គការនយោបាយឲ្យទទួលខុសត្រូវចំពោះការវាយប្រហាររបស់ខ្លួន កាលពីខែមុន ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន១.២០០នាក់។ តំបន់មជ្ឈិមបូព៌ា ត្រូវបានបែងចែកយ៉ាងស៊ីជម្រៅលើក្រុមហាម៉ាស ស្ថានភាពរបស់ខ្លួន និងផ្លូវឆ្ពោះទៅមុខ បន្ទាប់ពីការប្រយុទ្ធគ្នាបច្ចុប្បន្ន បានបញ្ចប់។

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        2
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm