
ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែល បានហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនពីអាហ្រ្វិកខាងត្បូង ដើម្បីពិគ្រោះយោបល់»។
អ្នកនាំពាក្យក្រសួងលោក Lior Haiat បាននិយាយនៅលើបណ្តាញសង្គម X ដោយមិនផ្តល់ព័ត៌មានជាក់លាក់ថា ការសម្រេចកាលពីថ្ងៃចន្ទ បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អាហ្វ្រិកខាងត្បូងចុងក្រោយស្តីពីអ៊ីស្រាអែល។
អាហ្វ្រិកខាងត្បូង បានរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
កាលពីថ្ងៃអង្គារ សមាជិកសភារបស់ខ្លួន បានអនុម័តសំណើមួយ ដោយផ្តល់អនុសាសន៍ឲ្យបិទស្ថានទូតអ៊ីស្រាអែល រហូតដល់មានបទឈប់បាញ់ និងការប្តេជ្ញាចិត្ត ក្នុងការចរចា។
សំណើនេះ ត្រូវបានអនុម័តនៅក្នុងសភាដោយសំឡេង ២៤៨ ទល់នឹង៩១។
សមាជិកសភាទាំងអស់មកពីសភាជាតិអាហ្រ្វិកដែលគ្រប់គ្រង បានគាំទ្រសំណើនោះ ប៉ុន្តែវាមិនច្បាស់ទេថាតើរដ្ឋាភិបាល នឹងធ្វើតាមអនុសាសន៍ ឬអត់នោះទេ។