ក្រសួងសុខាភិបាល ​ប្រកាស​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ មាន​ទារប្រាក់​ពី​ពលរដ្ឋ

2021/06/12 05:30:02 pm        591

ភ្នំពេញ ​៖ ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩ ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ប្រកាស​ថា ពលរដ្ឋ​មកពី​គ្រប់​ជាតិ​សាសន៍​គឺ​មាន​ការ​ចាក់​ដោយ​មិន​មាន​ការកំណត់​យក​ប្រាក់​សេវា​ណា​នោះទេ ហើយ​ប្រសិនបើ​ការ​ចាក់​វ៉ាក់សាំង​នោះ មានការ​ទារប្រាក់ ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល ឬ​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង ​ឬ​មាន​បាតុភាព​ណា​ដែល​កើតឡើង​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​ទាមទារ​ការ​ដោះស្រាយ សូម​ពលរដ្ឋ​ទូរស័ព្ទ​ទៅ​លេខ ០១២ ៧៧៧ ៧៦០ និង​លេខ ០១២ ៩១៦ ០៩៩ ដើម្បី​ជំរុញ​ការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ និង​បច្ចេកទេស​សុខាភិបាល​។

បើ​តាម​ការបញ្ជាក់​ពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បាន​ថ្លែងថា ​កន្លងមក ក្រសួងសុខាភិបាល​បាន​ទទួល​បាន​ពាក្យ​ចចាមអារ៉ាម ​ជាច្រើនថា ការចាក់​វ៉ាក់សាំង​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយចំនួន គឺមាន​ការ​ចំណាយ​ប្រាក់ ហើយ​តាមរយៈ​ពាក្យ​ចចាមអារ៉ាម​នេះ ​ក្រសួង​ក៏​កំពុង​ធ្វើ​តាមដាន​ដែរ ​ដើម្បី​វែកមុខ​ជនខិលខូច​នោះ​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។

នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ កន្លងទៅនេះ​ លោកជំទាវ ឱ វណ្ណឌី​ន ជារឿយៗ តែងតែ​ថ្លែងប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ថា នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល ​និង​ទីតាំង​នានា​ដែល​បាន​បង្កើត​ដោយ​ក្រុម​ពេទ្យ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ គឺ​ត្រូវ​ចាក់​ដោយ​មិន​មាន​ការ​គិតថ្លៃ​សេវា​ណា​នោះទេ​ ហើយ​ការចាក់​នោះ​មិន​ត្រូវ​ដណ្តើម​គ្នា​ទេ ​ពោល​គឺ​ត្រូវ​ចាប់​លេខ​រៀង​ចូល​ចាក់​បន្តបន្ទាប់​គ្នា អ្នក​មក​ក្រោយ​ត្រូវ​រង់ចាំ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ជា​ជនពិការ​ មនុស្ស​ចាស់ជរា និង ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ជាដើម​ គឺ​សូម​ផ្តល់​អាទិភាព​អោយ​គាត់​ចូល​ចាក់​មុន​។

សូមបញ្ជាក់ថា នៅ​ដំណើរការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រើប្រាស់​កំលាំង​សរុប​ដែលមា​ន​ក្រុម​ពេទ្យ​មួយចំនួនធំ​មកពី​ក្រសួងសុខាភិបាល​ ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ឬ​ហៅ​ក្រុម​ពេទ្យ​ធីតា ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច សាយ ឈុំ និង​មានការ​ចូលរួម​ពី​ក្រុម​ពេទ្យ​កងទ័ព​ដែល​បើក​ចាក់​នៅក្នុង​តំបន់​ក្រហម ​និង​ក្រុម​ពេទ្យ​ក្រសួងមហាផ្ទៃ ​និង​ក្រុម​ពេទ្យ​នានា​ទៀត​ជាច្រើន​៕

​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm