កិច្ចប្រជុំ​ G7 ចាប់ផ្ដើម​ក្នុង​ប្រទេស​អង់គ្លេស​

2021/06/12 05:43:13 pm        124

អង់គ្លេស៖ ក្រុម​ប្រទេស​ G7 ​រួមមាន​ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​សហរដ្ឋអាមេរិកបាន​មក​ជួបជុំគ្នា​នៅ​ក្នុង​ប្រទេស​អង់គ្លេស ដើម្បី​ជួប​ប្រជុំ​ទល់មុខ​គ្នា​លើកដំបូង​ចាប់​តាំង​ពី​ការ​ឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ដែល​កិច្ចប្រជុំ​កំពូល​នេះ​រៀបចំឡើង​នៅ​ទីក្រុង​រមណីយដ្ឋាន ​Cornwall ប្រទេស​អង់គ្លេស​។

​មេដឹកនាំ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង​៧ បាន​ថតរូប​ជា​ក្រុម​គ្រួសារ​ជាមួយ​ម្ចាស់ក្សត្រី Elizabeth របស់​ប្រទេស​អង់គ្លេស​។​ របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​រយៈពេល​ ៣ថ្ងៃនេះ​ រួមមាន​ភាព​ប្រឈម​ដ៏​លេចធ្លោ​របស់​ពិភពលោក​ ទាក់ទង​ទៅនឹង​ការ​ឆ្លង​រាលដាល​ជំងឺ ​COVID-19, បម្រែបម្រួល​អាកាស​ធាតុ បញ្ហា​ពន្ធ​នៃ​សាជីវកម្ម​ពហុ​ជាតិសាសន៍ និង​ការ​ចាក​ចេញ​ពីសហ​ភាព​អឺរ៉ុប​របស់​អង់គ្លេស​។ ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson បាន​និយាយ​ថា ​នេះ​ជា​កិច្ចប្រជុំ​មួយ​ដែល​ចាំបាច់​ត្រូវតែ​ធ្វើឡើង ដោយសារតែ​យើង​ចាំបាច់​ត្រូវ​ប្រាកដ​ថា​ យើង​មាន​បទពិសោធន៍​ពី​រោគរាតត្បាត យើង​នឹង​គ្មាន​ម្តង​ទៀត​នូវ​បញ្ហា​មួយចំនួន ​ដែល​យើង​គ្មាន​ការសង្ស័យ​បាន​កើត​ឡើង​ក្នុង​រយៈពេល ​១៨​ខែ​ចុងក្រោយ​នេះ​ ហើយ​យើង​ត្រូវ​ធានា​ថា​ យើង​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​ងើប​ឡើងវិញ​។

​មេដឹកនាំ​ចូលរួម​ទាំង​អស់​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ព្រមព្រៀង​ផ្តល់​វ៉ាក់សាំង​ការពារ​វីរុស ​COVID -19 ចំនួន​ ១ពាន់លាន​ដូ​ស​ដល់​ពិភពលោក​។ កាលពី​ពេលមុន លោក Boris Johnson បាន​សន្យា​ថា​ នឹង​ជួយ​វ៉ាក់សាំង​ដល់​ប្រជាជននៅ​លើ​ពិភពលោក​នៅ​ចុង​ឆ្នាំ​ក្រោយ​។ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Suga Yoshihide បាន​និយាយ​ថា ​លោក​នឹង​ពន្យល់​ពី​វិធានការ​ប្រឆាំង​នឹង​មេរោគ​ឆ្លង ​ដែល​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​កីឡា​អូឡាំពិក​ និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​ពេល​ខាង​មុខ ​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ប្រទេស G7៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm