អ៊ីស្រាអែល និយាយថា ការដោះលែងចំណាប់ថ្នូរ របស់ក្រុមហាម៉ាស នឹងពុំចាប់ផ្ដើមមុនថ្ងៃសុក្រសប្ដាហ៍នេះទេ

2023/11/23 05:22:51 pm        401

ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបាននិយាយកាលពីយប់ថ្ងៃពុធថា ការដោះលែងចំណាប់ថ្នូរក្រោមបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងមិនកើតឡើងមុនថ្ងៃសុក្រ ថ្ងៃទី ២៤ ខែវិច្ឆិកាសប្ដាហ៍នេះទេ ។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សាយ៉ាងហោចណាស់៤ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ប៉ាឡេស្ទីនជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ដែលជាប់ឃុំនៅក្នុងប្រទេសអ៊ីស្រាអែល។

ពេលវេលាចាប់ផ្តើមនៃបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងពុំទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ចំណែកប្រភពពីសន្តិសុខអេហ្ស៊ីបបាននិយាយថាអ្នកសម្របសម្រួលបានស្វែងរកពេលវេលាចាប់ផ្តើមនៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ទូរទស្សន៍រដ្ឋ Kan របស់អ៊ីស្រាអែល ដែលដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល បានរាយការណ៍ថាមានការពន្យារពេល២៤ ម៉ោងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយសារតែមិនត្រូវបានចុះហត្ថលេខាដោយក្រុមហាម៉ាស និងប្រទេសកាតា ជាអ្នកសម្របសម្រួលបទឈប់បាញ់នេះ។ មន្ត្រីរូបនេះបាននិយាយថា ពួកគេមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនឹងត្រូវបានអនុវត្តនៅពេលដែលត្រូវបានចុះហត្ថលេខារួច។

ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោកហ្សាជីហាណេកប៊ី (Tzachi Hanegbi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា ការចរចាសម្រាប់ការដោះលែងចំណាប់ថ្នូររបស់យើងកំពុងដំណើរការ និងបន្តគ្រប់ពេលវេលា។

លោកបាននិយាយថា ការចាប់ផ្តើមដោះលែងនឹងដំណើរការទៅតាមកិច្ចព្រមព្រៀងដំបូងរវាងភាគី ហើយពុំមែនមុនថ្ងៃសុក្រសប្ដាហ៍ទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm