អង្គការសហប្រជាជាតិ៖ ការវាយប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមានស្ថានភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក

2023/11/23 05:52:03 pm        284

អង្គការសហប្រជាជាតិបាននិយាយថា សហភាពមីយ៉ាន់ម៉ាបានជួបប្រទះការកើនឡើងយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងអំពើហិង្សា ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារជិតបីឆ្នាំមុន ដោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅទូទាំងរដ្ឋ និងតំបន់មួយចំនួន។

អង្គការសហប្រជាជាតិបាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីចុងខែតុលា គឺជា មានទ្រង់ទ្រាយធំបំផុត និងទូលំទូលាយបំផុតតាមភូមិសាស្ត្រ ចាប់តាំងពីរដ្ឋប្រហារយោធា ហើយបានប៉ះពាល់ដល់តំបន់នានានៃប្រទេសនេះ។

យោធាដែលបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ បានប្រឹងប្រែងគ្រប់គ្រងការប្រឆាំងយ៉ាងខ្លាំងចំពោះរបបរបស់ខ្លួន រួមទាំងការតស៊ូប្រដាប់អាវុធដែលបង្កើតឡើងដោយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការដែលបានចាប់ផ្តើមនាពេលថ្មីៗនេះនៅក្នុងរដ្ឋ សាន (Shan) ភាគខាងជើងដោយសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានអំណាច ក្នុងការសម្របសម្រួលជាមួយក្រុមប្រឆាំងរបបយោធាថ្មីបំផុត បានបង្កបញ្ហាប្រឈមដល់យោធាដ៏ធំបំផុត មិនធ្លាប់មានចំពោះរបបសឹកមួយនេះ ហើយបានព្យាយាមបង្ក្រាបគូរប្រជែងនៅរដ្ឋ ជាច្រើនផ្សេងទៀត ។

លោក មីយីន ស្វេ (Myint Swe) ជាប្រធានាធិបតីដែលត្រូវបានតែងតាំងដោយរបបយោធារបស់សហភាពមីយ៉ាន់ម៉ាបានព្រមានថាប្រទេសនេះបានជួបភាពប្រឈមនៃការបែកបាក់គ្នាខ្លាំង បន្ទាប់ពីការវាយប្រហារដោយនិយាយថាពីភាពចាំបាច់ក្នុងការគ្រប់គ្រងបញ្ហានេះដោយប្រុងប្រយ័ត្ន ។

នៅកន្លែងផ្សេងទៀតក្នុងសហភាពមីយ៉ាន់ម៉ា ក្រុមឧទ្ទាមជាច្រើន បានស្វែងរកការកេងចំណេញពីភាពងាយរងគ្រោះរបស់យោធា។ នៅរដ្ឋ រ៉ាឃីន(Rakhine) នៅភាគខាងលិច ជាកន្លែងដែលបទឈប់បាញ់បានធ្វើឡើងរយៈពេលមួយឆ្នាំ កងទ័ពអារ៉ាកាន (Arakan) បានបើកសមរភូមិថ្មី កាលពីថ្ងៃទី១៣ខែវិច្ឆិកា ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តក្នុងសប្តាហ៍កន្លងមកនេះ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm       
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        20
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm