អង្គការយូនីសេហ្វ៖ ហ្កាហ្សាគឺជាកន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់កុមារ

2023/11/23 07:05:49 pm        77

ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ថា តំបន់ហ្កាហ្សា ស្ទ្រីប គឺជា «កន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ»។

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី ខាធឺរីន រ៉ុសសែល (Catherine Russell) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កុមារប៉ាឡេស្ទីនជាង ៥.៣០០ នាក់ ត្រូវរាយការណ៍ថាបានស្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៃក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរជាច្រើននាក់ទៀត ដែលភាគច្រើនជាជនស៊ីវិល។

លោកស្រី រ៉ុសសែល បាននិយាយថា «តំបន់ហ្កាហ្សា ស្រ្ទីប គឺជាកន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ។ នៅហ្កាហ្សា ឥទ្ធិពលនៃអំពើហឹង្សាដែលប្រព្រឹត្តលើកុមារ គឺជាមហន្តរាយ មិនរើសអើង និងមិនសមាមាត្រនោះទេ»។

អ៊ីស្រាអែល បានផ្តោតការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលជាទឹកដីមានប្រជាជនចំនួន ២,៣ លាននាក់ ព្រមទាំងបានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា ហើយបានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហាននិងរថក្រោះជាច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានយល់ព្រមកាលពីថ្ងៃពុធ (២២ វិច្ឆិកា) លើបទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ និងដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០ នាក់ ដែលឃុំខ្លួនដោយពួកសកម្មប្រយុទ្ធនេះជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៥០ នាក់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm