ការរលាយផ្ទាំងទឹកកកនៅប៉ាគីស្ថាន បង្កគ្រោះថ្នាក់ដល់ភូមិនានានៅតំបន់ភ្នំ

2023/11/23 07:29:21 pm        421

នៅលើទីជម្រាលចោត នៃផ្ទាំងទឹកកកដែលហូរកាត់ជ្រលងភ្នំ Hunza នៅតំបន់ភ្នំភាគខាងជើងប្រទេសប៉ាគីស្ថាន លោក Tariq Jamil វាស់ស្ទង់សកម្មភាពទឹកកក និងបានថតរូប។ ក្រោយមក លោក បានបង្កើតរបាយការណ៍ដែលរួមបញ្ចូលក្នុងទិន្នន័យពីឧបករណ៍ចាប់សញ្ញា និងកាមេរ៉ា ដែលត្រូវបានដំឡើងនៅជិតផ្ទាំងទឹកកក Shisper ដើម្បីធ្វើបច្ចុប្បន្នភាពភូមិរបស់លោក។

បេសកកម្មរបស់បុរសអាយុ ៥១ ឆ្នាំរូបនេះ ដែលប្រមូលផ្តុំសហគមន៍របស់លោកមានពលរដ្ឋចំនួន២០០គ្រួសារ នៅតំបន់ Hassanabad នៅភ្នំ Karakoram ដើម្បីការពារអនាគតភូមិ និងរបៀបរស់នៅរបស់ពួកគេ ដែលស្ថិតក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីបឹងមិនស្ថិតស្ថេរ បង្កឡើងដោយការរលាយទឹកកក។ នៅពេលបឹងទឹកកកពេញហៀរ ឬច្រាំងទន្លេប្រែជាលែងរឹងមាំ វាត្រូវហៀរចេញ បង្កជាទឹកជំនន់ដ៏ខ្លាំង ហូរនាំស្ពាន និងអគារ និងបំផ្លាញដីមានជីជាតិនៅទូទាំងតំបន់ភ្នំមួយចំនួន ដែលប្រសព្វគ្នានៅភាគខាងជើងប្រទេសប៉ាគីស្ថាន។

យោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍តំបន់ភ្នំរួម បានឱ្យដឹងថា ផ្ទាំងទឹកកកនៅតំបន់ហិម៉ាឡៃ កំពុងជួបប្រទះការបាត់បង់ទឹកកករហូតដល់ ៧៥% នៅចុងបញ្ចប់នៃសតវត្សន៍នេះ ដោយសារការឡើងកម្តៅភពផែនដី។

លោក Jamil និយាយថា បន្ទាប់ពីឧបករណ៍ចាប់សញ្ញាទាំងអស់ត្រូវបានដំឡើង អ្នកតំណាងភូមិនឹងអាចត្រួតពិនិត្យទិន្នន័យតាមរយៈទូរស័ព្ទរបស់ពួកគេ។ ឧបករណ៍ប្រព័ន្ធព្រមានជាមុនទំនើប នឹងត្រូវបានដំឡើងនៅទីនេះ ដែលអាចឱ្យមនុស្សចូលប្រើប្រព័ន្ធត្រួតពិនិត្យមុនគេនៅលើទូរស័ព្ទដៃ និងប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ។

ក្នុងពេលខ្វះខាតមូលនិធិសម្រាប់អ្នកងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ អ្នកភូមិនិយាយថា ពួកគេត្រូវការជំនួយបន្ថែមបន្ទាន់ដើម្បីសម្របខ្លួនទៅនឹងការគំរាមកំហែងនៃទឹកជំនន់បឹងទឹកកក។ ប្រទេសប៉ាគីស្ថាន គឺជាប្រទេសតែមួយគត់ដែលទទួលបានមូលនិធិបន្សាំពីមូលនិធិអាកាសធាតុបៃតង ជាសក្តានុពលហិរញ្ញប្បទានដ៏សំខាន់របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបន្ធូរបន្ថយហានិភ័យនៃទឹកជំនន់បែបនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm