រដ្ឋបាលរាជធានីធ្វើពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/23 08:00:51 pm        279

រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មកដល់នាចុងសប្ដាហ៍នេះ រដ្ឋបាល​រាជធានីភ្នំពេញ​ បាន​រៀបចំ​ពិធី​បួង​សួង​សុំ​សេចក្តី​សុខ​តាម​បែប​សាសនា​នៅ​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​វត្តភ្នំ នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣។

ក្នុងពិធីបួងសួងសុំសេចក្តីសុខនេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​បាន​ផ្ដាំផ្ញើ​ទៅ​ដល់​កីឡាករ​កីឡាការិនី​អុំទូក​ទាំងអស់​នៅ​ក្នុង​អំឡុង នៃ​ការ​ប្រកួត​អុំទូក​នៅ​ក្នុង​ព្រះរាជ​ពិធី​អុំទូក​ខាង​មុខ​នេះ ហាមដាច់ខាតមិនឲ្យមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅ​មនុស្ស​» កិច្ចការនេះក៏បានឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក៏ដូចជាអ្នកគ្រប់គ្រងកីឡាករ កីឡាការិនី ធ្វើ​ការណែនាំបន្ត និងសូមរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ហើយ​អ្នក​គ្រប់​គ្រង​ចំណុះ​ទូក​ទាំង​អស់​ក៏​ត្រូវ​តែមើលថែកីឡាករ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ព្រះរាជពិធីបុណ្យអុំទូក ធ្វើឡើងដើម្បី​រំលឹក​ទៅ​ដល់​គុណ​បុព្វ​បុរសខ្មែរ​ពី​ជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែល​បាន​ការ​ពារ​មហា​នគរ​បាន​រឹង​មាំ​នា​សម័​យនោះ ហើយព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនាឆ្នាំនេះ គឺជាឆ្នាំទី១ នៃ​អាណត្តិ​ទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយ​ប្រទេស​កម្ពុជា​ទទួល​ជោគ​ជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺកូវីដ-១៩។ អនុវត្តតាម អនុសាសន៍​ណែនាំ​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀម​រួច​រាល់​ហើយ​ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមក​លេង​កម្សា​ន្ដ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំនេះ ពោលគឺធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួល​បាន​នូវ​ភាព​រលូន និង​ជោគជ័យ។

សូមជម្រាបជូនថា ក្រៅពីការសំណេះសំណាលជាមួយកីឡាករ កីឡាការិនីអុំទូក ឯកឧត្តម ឃួង ស្រេង ក៏បាននាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនកីឡាករ កីឡាការិនីចំណុះទូកចំនួន ៤៤ទូករបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        84
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm