ឯកឧត្តម អៀង មូលី៖ ការបញ្ចប់ជំងឺអេដស៍ តម្រូវឱ្យយើងទាំងអស់គ្នាកសាង​ភាពជាអ្នកដឹកនាំ​ដ៏រឹងមាំ

2023/11/23 09:12:20 pm        323

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ការ​បញ្ចប់​ជំងឺ​អេដស៍ តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​ដែល​មានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលា​ក្នុង​ការ​ដោះ​ស្រាយ​តម្រូវ​ការ​របស់​ជន​ងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី យ៉ាង​ដូច្នេះ​ក្នុង​ពិធី​បើក​សិក្ខាសា​លាជា​តិ​ស្តីពី​ការ​ផ្តល់​សុព​លភាពលើផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុ​វិស័យ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨)។ សិក្ខា​សាលា​នេះ​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​សុខាភិបាល UNAIDS USAID អង្គការសង្គមស៊ីវិល ប្រជាជនគន្លឹះ យុវវ័យ និង​អ្នក​រស់​នៅ​ជា​មួយ​មេរោគអេដស៍, នាព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានរំឭកថា នៅចន្លោះឆ្នាំ២០១១ដល់២០១៧ កម្ពុជា បាន​ទទួល​ពាន​រង្វាន់អង្គការសហប្រជាជាតិចំនួន២ ហើយត្រូវ​បាន​ទទួល​ស្គាល់ថា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពូលទាំង១០ នៅលើពិភពលោក ដែលសម្រេច​បាន​នូវ​គោល​ដៅ​ជា​សកល​ក្នុង​ការ​ឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការ​ប្តេជ្ញា​ចិត្ត​រួមរបស់យើងនៅថ្ងៃនេះ និងឆ្នាំ​ខាង​មុខ​នឹង​ធ្វើ​ឱ្យ​បេសកកម្ម​របស់​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​ទូលំ​ទូលាយ និងពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) អាចធ្វើទៅបានពិតប្រាកដ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្ពុជា​យើង​នឹង​អាច​ធានា​ថា​ការ​ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍​ជា​ពហុវិស័យ​មាន​ការ​សម្រប​សម្រួល​យ៉ាង​ល្អ មានបរិយាបន្ន មានសហគមន៍ដែលម្ចាស់ការ មានការអនុវត្តអភិក្រមដែលយកប្រជាជនជាធំ មាន​ភាពធន់ និងធានាបានចីរភាព ក្នុង​ការ​បញ្ចប់​ជំងឺ​អេដស៍​មិន​ឱ្យ​ក្លាយ​ជា​ការ​គំរាម​កំហែង​សុខ​ភាព​សាធារណៈ​នាឆ្នាំ២០២៨ខាងមុខនេះ បានក្លាយទៅជាពិតជាក់ស្តែង។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការ​បញ្ចប់​ជំងឺ​អេដស៍​តម្រូវ​ឱ្យ​យើង​ទាំង​អស់​គ្នា​កសាង​ភាព​ជា​អ្នក​ដឹក​នាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និង​​ពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​មេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយនឹងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ ឯកឧត្តម ទេសរដ្ឋមន្រ្តីផ្ញើសេចក្តីសង្ឃឹមលើអ្នកចូលរួមទាំងអស់ ក្នុងការ​លើក​ទឹក​ចិត្ត​ឱ្យ​សហការី​ធ្វើ​ការ​ជា​មួយ​សហគមន៍ ពិសេសយុវវ័យ ១) ក្នុងការបិទគម្លាតនៃគោលដៅ៩៥ដំបូង ២) រក្សា​បាន​នូវ​ផល​ចំណេញ នៃការព្យាបាលដោយផ្តោតលើសមធម៌ និង៣)ជំរុញឱ្យមាន​ចីរភាព និង​ភាព​ជា​ម្ចាស់​ក្នុង​ការ​ឆ្លើយនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដោយឈរលើគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និង​ចីរភាព នៃ​ការឆ្លើយតបនៅឆ្នាំ២០២៣-២០២៨ យើង​គួរ​តែ​ចាប់​ផ្តើម​ពង្រីក​វិសាលភាព នៃ​កម្ម​វិធី​នានា ស្វែងយល់ស៊ីជម្រៅអំពីវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ និងរៀបចំសកម្មភាពផ្លាស់ប្តូរ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព ប្រសិទ្ធផល និងចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm