សម្ដេចធិបតី៖ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ

2023/11/23 09:24:59 pm        328

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសានស៍ថា ប្រទេសកម្ពុជា ក្នុងរយៈកាលជាងពីរ​ទសវត្សរ៍​ចុងក្រោយនេះ ​ផ្ដើមចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កម្ពុជាកសាងបាននូវ​មូលដ្ឋាន​គ្រឹះសេដ្ឋកិច្ចរឹងមាំ​សម្រាប់ការអភិវឌ្ឍ​ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងសន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សន្និសីទនេះគឺជាវេទិកាដ៏សំខាន់។ ដោយសារប្រធានបទឆ្នាំនេះ ផ្ដោតលើការ​គិតគូរ ពីដំណើរការរបស់កម្ពុជា ឆ្ពោះទៅឆ្នាំ ២០៣០ ​និងឆ្នាំបន្តបន្ទាប់ វត្តមានរបស់អ្នកពាក់ព័ន្ធ​ចូលរួមក្នុងវេទិកាក្នុងថ្ងៃនេះ​ បានបង្ហាញពីការផ្ដេជ្ញាចិត្តខ្ពស់ ក្នុងស្មារតីរួមចំណែក និង​សហការ​គូសវាស់ ​តម្រង់ទិស ​និងកំណត់ជោគវាសនាកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគិតគូរទៅអនាគតចាំបាច់ត្រូវឈរលើមូលដ្ឋាន​សមិទ្ធផល​ដែលសម្រេច​បាននាពេលកន្លងមក​ ពោលគឺការគិតពី​អនាគត​កាន់តែឆ្ងាយទៅមុខ ចាំបាច់​ត្រូវពិនិត្យមើលអតីតកាល​ ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានរម្លឹកឡើងថា ​ក្នុងរយៈកាលជាងពីរ​ទសវត្សរ៍​ចុងក្រោយនេះ ផ្ដើមចេញ​ពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កម្ពុជាកសាង​បាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ សម្រាប់ការអភិវឌ្ឍដោយប្រកាន់យកប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ តាមរយៈ ទី១ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍​ពហុភាគីនិយម។ ទី២ ​ការជំរុញ ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់ពី​បរទេស​ ដើម្បី​ជាមូលដ្ឋាន​កសាង​ជន្ទល់ថ្មីៗ សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។ ទី៣ ការពង្រឹង ​និងការស្ដារ​ហេដ្ឋា​រចនា​សម្ព័ន្ធរឹង ដូចជា​ផ្លូវថ្នល់ ទឹក និងភ្លើង ​ដើម្បីលើកកម្ពស់ការតភ្ជាប់​ សម្រួលការចល័តធនធាន និងកម្លាំង​ពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម។ ទី៤ ការបន្ត​អភិវឌ្ឍន៍​ និង​ការ​លើកកម្ពស់មូល​ធនមនុស្ស ​ដើម្បីចូលរួម​នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព ​និងទី៧ ការកែ​ទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និង​សេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ​និងប្រព័ន្ធធនាគារឱ្យមានប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាពព្រមទាំងបែងចែកឱ្យមានផ្លែផ្កា កំណើន​ ឱ្យមានសមធម៌ ​និងបរិយាបន្ន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ​ជាលទ្ធផលកម្ពុជាសម្រចបានកំណើនសេដ្ឋកិច្ចរឹងមាំ​ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ​៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលជាង ២ ​ទសវត្សរ៍​កន្លងមក ​ដែលនាំឱ្យកម្ពុជា​សម្រេចបានក្នុងឋាន​ជាប្រទេសមាន​ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ​ដោយ​ទំហំផលិតផលក្នុងស្រុកកើនឡើងប្រមាណ​ ១០ ដង ​ពីប្រមាណ ៣,១១ ប៊ីលលានដុល្លារ​អាមេរិកក្នុងឆ្នាំ ១៩៩៨ ដល់ ២៩,៦០​ ប៊ីលលានដុល្លារអាមេរិក​ ក្នុងឆ្នាំ ២០២២។

ចំណែក ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ​សម្រាប់មនុស្សម្នាក់បានកើនឡើងរហូត ៧ ដង គឺប្រមាណ ២៥៣ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ ដល់ប្រមាណ ​១៧៨៤ ដុល្លារ​ នៅក្នុងឆ្នាំ ២០២២។ អត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០ ភាគរយ នៅមុនវិបត្តិជំងឺកូវីដ-១៩ និងគម្លាតវិសមភាព​សង្គមកាន់តែរួញតូច ​ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបាន​ផ្ដាស់ប្ដូរ​ពីសេដ្ឋកិច្ចពឹងផ្អែកជា​ចំបង​លើកសិកម្មប្រពៃណី ​ទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្ម ​និងសេវាកម្ម ដែល​មាន​តម្លៃបន្ថែមខ្ពស់ជាង៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm