រដ្ឋាភិបាលកម្ពុជាបន្តលើកទឹកចិត្តដល់ការចុះបញ្ជីពាណិជ្ជកម្មរបស់វិស័យឯកជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/11/23 09:25:49 pm        81

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ បានបើកកិច្ចពិភាក្សា ក្រោមប្រធានបទ "ហេតុអ្វីត្រូវចុះបញ្ជីអាជីវកម្មនិងស្នើសុំអាជ្ញាបណ្ណជំនាញ" ដើម្បីលើកទឹកចិត្តទៅដល់អ្នកត្រៀមបើកអាជីវកម្ម ឬអ្នកទើបចាប់ផ្តើមអាជីវកម្ម ជាពិសេសទៅដល់អ្នកដែលមានបំណងចុះបញ្ជីប្រកបអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រនានាពីរាជរដ្ឋាភិបាល។

លោក អេង រតនា ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា នៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងយោងតាមអនុសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ បានផ្តល់ការលើកទឹកចិត្តយ៉ាងច្រើន ទៅដល់អ្នកដែលមានបំណងចុះបញ្ជីប្រកបអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រនានាពីរាជរដ្ឋាភិបាល ដូចជាការលើកលែងកាតព្វកិច្ចអនុលោមភាព និងការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ។

លោកបានបន្តថាការចុះបញ្ជីជាទូទៅ សម្រាប់សហគ្រាសឯកបុគ្គល មិនចាំបាច់បើកក្រុមហ៊ុននោះទេ គ្រាន់តែចុះបញ្ជីឲ្យស្ថាប័នរដ្ឋទទួលស្គាល់ និងមានកាតព្វកិច្ចប្រកាសពន្ធ។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសហើយថា បើគាត់ចុះបញ្ជី គឺរដ្ឋាភិបាលលើកទឹកចិត្តច្រើន តាំងពីការចុះបញ្ជីស្ម័គ្រចិត្ត គឺអត់យកកម្រៃ ហើយអត់ឲ្យបង់ប៉ាតង់ថែមទៀត ហើយនៅពេលចុះបញ្ជីរួចហើយទៀត រយៈពេល២ឆ្នាំ អត់យកពន្ធលើប្រាក់ចំណូល រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា ពោលគឺលើកលែងរយៈពេល ២ឆ្នាំ ប៉ុន្តែប្រសិនបើមិនចូល គាត់នៅតែរកស៊ីក្រៅច្បាប់ ហើយគេចាប់បាន នឹងរងការផាកពិន័យថែមទៀត ព្រោះកាតព្វកិច្ចនៃច្បាប់តម្រូវឲ្យចុះបញ្ជី។

ពាក់ព័ន្ធការចុះបញ្ជីពាណិជ្ជកម្ម លោក ស៊ូ ម៉ង់ អនុប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមច្បាប់ នៅពេលអ្នកចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មលើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិជ្ជកម្ម ពីព្រោះ ការចុះបញ្ជីពាណិជ្ជកម្ម វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញថា អាជីវកម្មមួយជាអាជីវកម្មស្របច្បាប់ និងទទួលបានការការពារដោយច្បាប់នៅពេលមានជម្លោះ ឬក៏បញ្ហាណាមួយដែលកើតឡើងជាយថាហេតុ។ ប៉ុន្តែការចុះបញ្ជីនេះទៀតសោត ទាមទារឱ្យមានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ នៅក្នុងអាជីវកម្មនីមួយៗ ឬនិយាយឱ្យចំ គឺលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្មរបស់ខ្លួនថា អាចរកប្រាក់ចំណូល និងចំណេញបានប៉ុណ្ណាដែរ។

សូមបញ្ជាក់ថា សម្រាប់អ្នកប្រកបអាជីវកម្ម ដែលរកចំណូលក្រោម ២៥០,០០០,០០០រៀល ឬស្មើនឹងប្រមាណ ៦ម៉ឺន ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ មិនតម្រូវឲ្យបង់ពន្ធនោះទេ ប៉ុន្តែបើចំនួនលើសពីនេះ គឺតម្រូវឲ្យចុះបញ្ជី និងបង់ពន្ធជូនរដ្ឋ។

ដោយឡែក ទាក់ទិនកិច្ចពិភាក្សា "ហេតុអ្វីត្រូវចុះបញ្ជីអាជីវកម្មនិងស្នើសុំអាជ្ញាបណ្ណជំនាញ" ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥ ដូចជា៖១) ជំរុញបរិវត្តកម្មឌីជីថលសហគ្រាស និងលើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី, ២) បញ្ជ្រាបការយល់ដឹងអំពី ធុរកិច្ចថ្មីដល់តួអង្គពាក់ព័ន្ធ ជាពិសេសទៅដល់យុវជនដែលមានបំណងចង់បង្កើតធុរកិច្ចថ្មី, ៣ ) ផ្សព្វផ្សាយអំពី នីតិវិធីចុះបញ្ជីអាជីវកម្ម, នីតិវិធីស្នើសុំអាជ្ញាបណ្ណជំនាញ និងសេវាគាំទ្រផ្សេងៗពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងការបង្កើតធុរកិច្ចថ្មី, ៤) ពង្រីកបណ្ដាញគាំទ្រ និងកៀរគរតួអង្គពាក់ព័ន្ធក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៥) ផ្សារភ្ជាប់សហគ្រិន និងនវានុវត្តន៍ជាមួយអ្នកជំនាញតាមវិស័យនីមួយៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        347
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        370
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        469

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm