ត្បូងឃ្មុំ៖ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវាយតម្លៃ ដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ ប្រភេទក្រាលគ្រួសក្រហម និងគ្រួសអាចម៍ផ្កាយ ប្រវែងសរុប១០១.៤៥ គ.ម ទទឹងខ្នងលើពី ៥ម៉ែត្រទៅ៦ម៉ែត្រ ស្ថិតនៅស្រុកអូររាំងឪ មេមត់ ក្រូចឆ្មារ ត្បូងឃ្មុំ ពញ្ញាក្រែក និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអនុវត្តគម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
ការចុះត្រួតពិនិត្យវាយតម្លៃដំណាក់កាលទី១នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ លោកអនុប្រធានមន្ទីរ មន្ត្រីបច្ចេកទេសមន្ទីរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។