កម្ពុជា និងជប៉ុនរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី១ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2023/11/23 10:19:30 pm        25

ភ្នំពេញ៖លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះ រាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺណាកុហ្សឺ តាកហិរូ (FUNAKOSHI Takehiro) អនុរដ្ឋមន្ដ្រីការ បរទេស នៃប្រទេសជប៉ុន បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេស កម្ពុជា-ជប៉ុន លើកទី១ នៅទីក្រុងតូក្យូ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចពិភាក្សានេះត្រូវបានរៀបចំ ឡើងស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត។

ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងកម្ពុជា-ជប៉ុនបានរីកចម្រើនកាន់តែខ្លាំង ដែលឈានដល់កម្រិតថ្មីជាមួយនឹងការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ នៅដើមឆ្នាំនេះ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យសំខាន់ៗ រួមមាន នយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍឌីជីថល ចំណងររវាងប្រជាជន និងប្រជាជន ជាដើម។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ ជាពិសេសជំនួបកំពូលរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម គីស៊ីដា ហ៊្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុននាពេលថ្មីៗនេះ។ ជំនួបកំពូលបានរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

ភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន ជាពិសេសស្ថិរភាពនៃពាណិជ្ជកម្មទ្វេភាគី និងវិនិយោគដ៏ច្រើនរបស់ជប៉ុននៅកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយជំរុញពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគជប៉ុនមកកាងបឱ្យកាន់តែច្រើនថែមទៀត។

ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រ និងជំនួយមិនអាចកាត់ថ្ល បានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយកម្ពុជាជាដៃគូដ៏សំខាន់មួយរបស់ជប៉ុនក្នុងកិច្ច សហប្រតិបត្តិការអភិវឌ្ឍ ភាគីជប៉ុនបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងគោល នយោបាយជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។

បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ជប៉ុន និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ភាគីទាំងពីរក៏បាន ផ្លាស់ប្តូរទស្សនៈទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។ ភាគីជប៉ុនបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសសមាជិកអាស៊ាន និងជប៉ុន ដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ក្នុងឱកាសខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន ព្រមទាំងទន្ទឹងរង់ចាំស្វាគមន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងប្រជុំនេះ និងមាន ជំនួបកំពូលទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា។

នៅថ្ងៃទី២១ ខែវិច្ឆិកា លោកជំទាវ ទួត បញ្ញា បានជួបពិភាក្សាដាច់ដោយឡែកជាមួយ ឯកឧត្តម បុរី អីវ៉ាអុ (HORIIIwão) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសជប៉ុន។ ភាគីទាំងពីរបានពិភាក្សា ប្រកបដោយផ្លែផ្កាលើការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការពហុ វិស័យ ក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីជប៉ុនចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំយ៉ាងល្អ ប្រសើរនូវកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី លើកទី១ នេះ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ច ពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី២ នៅកម្ពុជា នៅឆ្នាំ២០២៤ តាមកាលបរិច្ឆេទដែលសមស្រប សម្រាប់ភាគីទាំងពីរ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm