ខេត្តកណ្តាលសិស្សប្រឡងជាប់បាក់ឌុប ៧៦.៤៧% ខណៈនិទ្ទេស A ១៤៨ នាក់

2023/11/23 11:02:53 pm        1.2 K

កណ្ដាល ៖ ដូចការគ្រោងទុកក្រសួងអប់រំយុវជន និងកីឡា នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅតាមបណ្តាមណ្ឌលប្រឡងទាំងអស់ នៅទូទាំងខេត្តកណ្តាល គឺបានបិទប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងនៅថ្ងៃទី ៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្នុងនោះខេត្តកណ្តាលសិស្សប្រមាណ ៧៦.៤៧% ប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០២៣។

​លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានឲ្យដឹងថា នៅទូទាំងខេត្តកណ្តាលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៧មណ្ឌល ស្មើនឹង ៤៣៨បន្ទប់ ដែលស្ថិតនៅក្រុង/ស្រុក ចំនួន៤ រួមមាន៖ ១ ក្រុងតាខ្មៅ មានចំនួន ៩មណ្ឌល ២ ស្រុកស្អាង មានចំនួន ២មណ្ឌល ៣-ស្រុកកណ្ដាលស្ទឹង មានចំនួន ៣មណ្ឌល និងទី ៤-ស្រុកកៀនស្វាយ មានចំនួន ៣មណ្ឌល សរុបបេក្ខជន បេក្ខនារី ក្នុងឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខជន ចូលប្រឡងជាក់ស្តែងមានចំនួន ១ម៉ឺន៦៧៩នាក់ ជាលទ្ធផលបេក្ខជន បេក្ខនារីប្រឡងជាប់ ចំនួន ៨ ១៦៧នាក់ ស្រី ៤ ៧៧៣នាក់ ស្មើនឹង ៧៦,៤៧% ក្នុងនោះ និទ្ទេស A មានចំនួន ១៤៨ នាក់។

សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ បានបង្ហាញក្ដីសប្បាយរីករាយ ចំពោះលទ្ធផល និងនិទ្ទេសដែលគេទទួលបាន ពីព្រោះថា ការប្រឡងឆ្នាំនេះ ពួកគេបានខិតខំធ្វើអស់ពីសមត្ថភាព ខណៈនៅក្នុងការប្រឡង មានការត្រួតពិនិត្យតឹងរឹង និងផ្តល់ភាពយុត្តិធម៌ ត្រឹមត្រូវ តម្លាភាព ផ្តល់ស្មើៗភាពគ្នាពីក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយនៅគ្រប់បន្ទប់ប្រឡងទាំងអស់។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំយុវជន និងកីឡា នៅក្នុងឆ្នាំសិក្សា ២០២៣នេះ មាន បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួនសរុប ៩ ម៉ឺន៨ ៤៦០ នាក់ ត្រូវជា ៧២.៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុង បេក្ខជនជាប់និទ្ទេស A ចំនួន ១៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤ នាក់ ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm