កងកម្លាំងការពារជាតិអ៊ីស្រាអែលនិយាយថា ខ្លួនបានបំផ្លាញផ្លូវរូងក្រោមដីក្រុមហាម៉ាស ៤០០កន្លែង មុនពេលចាប់ផ្តើមកិច្ចព្រមព្រៀងឈប់បាញ់

2023/11/23 11:41:52 pm        32

អ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួនបានបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្កាហ្សាពេញមួយយប់ ដោយបានរកឃើញនិងបំផ្លាញផ្លូវរូងក្រោមដីជាច្រើនកន្លែង មុនពេលបទឈប់បាញ់រយៈពេលបួនថ្ងៃ ត្រូវបានព្រមព្រៀងចូលជាធរមាន កាលពីថ្ងៃពុធ ។ កងកម្លាំងការពារជាតិ អ៊ីស្រាអែល បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានថា ការបំផ្លាញផ្លូវរូងក្រោមដីចុងក្រោយ ឈានទៅដល់ចំនួនប្រហែល ៤០០កន្លែងនៃច្រកផ្លូវ ដែលយោធាបានបង្ហាញ និងបានបំផ្លាញ ចាប់តាំងពីពេលចាប់ផ្តើមប្រតិបត្តិការតាមដីគោករបស់ខ្លួនកាលពីថ្ងៃទី ២៧ ខែតុលា។

អង្គភាពកងកម្លាំងពិសេស Yahalom នៃក្រុមវិស្វកម្មប្រយុទ្ធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរកឃើញ និងបំផ្លាញច្រកផ្លូវទាំងនេះ ដោយប្រើវិធីសាស្រ្តផ្សេងៗ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានអះអាងជាយូរមកហើយថា ច្រកផ្លូវជាច្រើនកន្លែងតភ្ជាប់ទៅនឹងបណ្តាញបង្កប់នៃផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់ នៅក្រោមមជ្ឈមណ្ឌលដែលមានប្រជាជនរស់នៅ នៅទូទាំងតំបន់ហ្កាហ្សា មានទីតាំងនៅក្នុងមន្ទីរពេទ្យ សាលារៀន និងលំនៅឋាន។

យោធាបានទទូចឱ្យជនស៊ីវិលនៅក្នុងទីក្រុងចាស់ Jabalia តំបន់ហ្កាហ្សា និងជាពិសេសសង្កាត់នៅជិតខាង Shuja'iya ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅភាគខាងត្បូងតំបន់ហ្កាហ្សា តាមច្រករបៀងដែលត្រូវបានការពារនៅត្រឹមម៉ោង ៤ រសៀល ម៉ោងក្នុងតំបន់។ អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Avichay Adraee បានសរសេរនៅលើបណ្តាញ X ថា យើងទទូចឱ្យអ្នកទាំងអស់គ្នា ជម្លៀសខ្លួនចេញពីតំបន់លំនៅឋានរបស់អ្នកជាបន្ទាន់ដើម្បីការពារសុវត្ថិភាពរបស់អ្នក ទៅតាមផ្លូវ Salah al-Din រហូតដល់ម៉ោង ១៦:០០នាទី ដើម្បីទៅដល់ភាគខាងត្បូងតំបន់ Wadi Gaza និងតំបន់មនុស្សធម៌។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm