អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ខេត្តស្ទឹងត្រែង ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​-​ស​ចំនួន៤ទីតាំង​

2021/06/12 06:59:43 pm        558

​ស្ទឹងត្រែង ៖ ​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ពិនិត្យ​ទីតាំង ផលិត​ស្រា​-​ស ចំនួន​៤​កន្លែង នៅក្នុង​ក្រុង​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​ពង្រឹង​គុណភាព​ចំណីអាហារ ដើម្បី​ការពារ​សុខភាព​ដល់​អ្នក​បរិភោគ​។

ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​-​ស នៅ​ខេត្តស្ទឹងត្រែង កាលពី​ម្សិលមិញ លោក គឹម ប្រុស ប្រធាន​សាខា (​ក​.​ប​.​ប​) ប្រចាំខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់ថា ​នីតិវិធី​នេះ មន្ត្រី​ជំនាញ​ក្រោយពី​បាន ត្រួតពិនិត្យ​ផ្នែក​សង្វាក់​ផលិត​ហើយ និង​យក​ស្រា​-​ស​គ្រប់​ទីតាំង​ទាំងអស់​ទៅពិនិត្យ​នៅ​ឡា​បូ​ធ្វើ​វិភាគ​ពី គុណភាព នៅ​មន្ទីរពិសោធន៍ ​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប រួច​ហើយ​នឹង​ផ្តល់​លទ្ធផល​វិភាគនេះ​មក​ម្ចាស់ ផលិត​វិញ​។

លោក​ប្រធាន បាន​បន្តថា រាល់​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​-​ស ត្រូវ​មាន​ភាព​ទទួលខុស​ត្រូវ​ចំពោះ ផលិតផល​របស់ខ្លួន ​ក្នុងករណី​រកឃើញ​មិន​ប្រក្រតី ជំហាន​ដំបូង មន្ត្រី​ជំនាញ ​ឱ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា និង​ណែនាំ​ឱ្យ​កែប្រែ ​បើ​មិន​អនុវត្តតាម ​លើក​ក្រោយ​ នឹងត្រូវ​ផាក​ពិន័យ​អន្តរការណ៍ ​និង​ព្រមាន​ជា​លាយ លក្ខណ៍​អក្សរ ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព ផលិតផល និង​សេវា ឬក៏​ឈានទៅ​បិទ​ ការធ្វើ​អាជីវកម្ម​។

ម្ចាស់​អាជីវកម្ម​ផលិត​ស្រា​-​ស ទាំងអស់ បាន​ចូលរួម​អនុវត្តតាម​ការ​ណែនាំរ​បស់​មន្ត្រី​ជំនាញ ដែល ការអនុវត្ត​បាន​បែបនេះ វា​ពិតជា​បានរួម​ចំណែក​ការពារ​ផ្នែក​សេដ្ឋកិច្ច​អ្នកប្រើប្រាស់ ​និង​ទប់ស្កាត់​បានការ ក្លែងបន្លំ​ផងដែរ​។ ​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ ជា​រនាំង​មួយ​ការពារ​ទុកជាមុន ​ដោយសារ​កន្លងមក នៅតាម ​បណ្តា​ខេត្ត​មួយចំនួន ​ធ្លាប់​កើតមាន​ករណី​ពុល​ស្រា​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​។ ជា​លើកទីមួយ ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​បាន​ចុះ​ពិនិត្យ​សិប្បកម្ម អាជីវកម្ម ​ផលិត​ស្រា​-​ស នៅ​ខេត្តស្ទឹងត្រែង ​ចំនួន​៤​កន្លែង ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​៕

​អត្ថបទ​៖ មាស ផល្លា


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm