បេក្ខភាពមេដឹកនាំលំដាប់ទី២របស់បក្សកាន់អំណាចកោះតៃវ៉ាន់ និយាយថា សង្រ្គាមជាមួយចិនមិនមែនជាជម្រើសទេ

2023/11/23 11:45:14 pm        31

បេក្ខភាពមេដឹកនាំលំដាប់ទី២សម្រាប់គណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែវិច្ឆិកា)នេះ បាននិយាយថា ការមានសង្គ្រាមជាមួយប្រទេសចិន មិនមែនជាជម្រើសដ៏ល្អនោះទេ ដោយលើកយកទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រថា ជាគន្លឹះក្នុងការបន្ធូរបន្ថយភាពតានតឹង ដែលបានបង្កើនការព្រួយបារម្ភអំពីស្ថិរភាព ក្នុងតំបន់។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋបាលក្នុងទីក្រុងតៃប៉ិក៏ដោយ ហាក់ដូចជាបង្កឲ្យមានក្ដីកង្វល់កាន់តែខ្លាំងចំពោះការបោះឆ្នោត នៅថ្ងៃទី១៣ ខែមករារបស់កោះនេះ ជាពិសេសនៅពេលដែលចិនបានបង្កើនសម្ពាធយោធា ដើម្បីអះអាងចំពោះការទាមទារអធិបតេយ្យរបស់ខ្លួន។

គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) នៅសប្តាហ៍នេះ បានប្រកាសថា លោកស្រី Hsiao Bi-khim ដែលពីមុនជាឯកអគ្គរដ្ឋទូតតាមព្រឹត្តន័យដ៏លេចធ្លោរបស់កោះតៃវ៉ាន់ប្រចាំនៅសហរដ្ឋអាមេរិក ជាដៃគូសម្រាប់បេក្ខភាពមេដឹកនាំរបស់គណបក្ស គឺលោក Lai Ching-te ដែលជាអ្នកនាំមុខគេ ក្នុងការបានក្លាយជាមេដឹកនាំបន្ទាប់របស់កោះនេះ។

សម្រាប់ប្រទេសចិន ទាំងលោក Lai និងលោកស្រី Hsiao គឺមិនស្ថិតក្នុងចំណោមបុគ្គល ដែលខ្លួនចូលចិត្តនោះឡើយ ដោយទីក្រុងប៉េកាំងចាត់ទុកអ្នកទាំង២ថា ជាអ្នកបំបែកខ្លួន ហើយបានដាក់ទណ្ឌកម្មលើលោកស្រី Hsiao ចំនួន ២ដង ដែលថ្មីៗនេះចុងក្រោយបំផុត គឺនៅក្នុងខែមេសា។

លោកស្រី Hsiao បានប្រាប់អ្នកសារព័ត៌មានថា «មិត្តអន្តរជាតិជាច្រើន» ក៏ត្រូវបានចិនដាក់ទណ្ឌកម្មផងដែរ ហើយលោកស្រីនឹងបន្តទៅមុខក្នុងការប្តេជ្ញាចិត្តការពារលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។ លោកស្រីបានបន្តថា៖ «យើងបានបញ្ជាក់ពីជំហររបស់យើងជាថ្មីម្ដងទៀតថា យើងនៅតែបើកចំហជានិច្ច សម្រាប់ការសន្ទនា ដែលថា យើងក៏ប្តេជ្ញាឲ្យមានស្ថានភាពដដែល»។

លោកស្រី បានសង្កត់ធ្ងន់ថា៖ «វាក៏មានសារៈសំខាន់ផងដែរ ដែលថា សហគមន៍អន្តរជាតិ ដែលក៏យល់ស្របនឹងជំហររបស់យើង ក្នុងការបន្តរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ បញ្ជាក់យ៉ាងច្បាស់លាស់ដល់សមភាគីរបស់យើង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ថា ការសន្ទនាគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ដ្បិតសង្គ្រាមមិនមែនជាជម្រើសដ៏ល្អនោះទេ»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm