គណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខUN អំពាវនាវឲ្យមានការអនុវត្តន៍ពេញលេញកិច្ចព្រមព្រៀងចំណាប់ថ្នូរ អ៊ីស្រាអែល-ក្រុមហាម៉ាស់

2023/11/23 11:55:34 pm        30

គណៈប្រតិភូនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ថា នាំមកនូវការផ្អាកប្រយុទ្ធនិងដោះលែងចំណាប់ថ្នូរ ត្រូវអនុវត្តឲ្យបានពេញលេញ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ និងបានពិភាក្សាពីកិច្ចព្រមព្រៀងដែលបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមឥស្លាមនិយមប៉ាឡេស្ទីន។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់ បានព្រមព្រៀងដោះលែងស្ត្រីនិងកុមារ៥០នាក់ ដែលបានចាប់ជាចំណាប់ថ្នូរកាលពីថ្ងៃទី៧ ខែតុលា។ ក្នុងការដោះដូរនេះ អ៊ីស្រាអែលនឹងដោះលែង ពលរដ្ឋប៉ាឡេស្ទីនជាប់ពន្ធនាគារចំនួន១៥០នាក់ និងអនុញ្ញាតឲ្យជំនួយត្រូវបានដឹកជញ្ចូនចូលទៅកាន់តំបន់ហ្កាហ្សា។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ បានស្វាគមន៍កិច្ចព្រមព្រៀងនេះ និងបានជំរុញឲ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងឲ្យបានពេញលេញ។ អ្នកចូលរួមក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងការស្លាប់និងរងរបួសជនស៊ីវិល ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល។ ឯកអគ្គរដ្ឋទូតសហរដ្ឋងាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា អ៊ីស្រាអែល មានការទទួលខុសត្រូវការពារជនស៊ីវិល ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈប្រទេសនេះអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីការពារប្រជាជនពីសកម្មភាពភេរវកម្ម។ អ្នកអង្កេតការណ៍អចិន្ត្រៃយ៍ប៉ាឡេស្ទីន លោក Riyad Mansour បាននិយាយថាការផ្អាកប្រយុទ្ធនេះ មិនត្រឹមតែជាការបញ្ឈប់អចិន្ត្រៃយ៍ មុនពេលមានការសម្លាប់រង្គាលបន្ថែមទៀត នោះទេ។ លោកបានអំពាវនាវ ឲ្យគណៈប្រតិភូយល់ពីសន្តិភាពយូរអង្វែង ដោយចាប់ផ្តើមពីការផ្អាកប្រយុទ្ធនេះតទៅ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Gilad Erdan បាននិយាយជាថ្មីអំពីជំហររបស់ប្រទេសលោកថា អ៊ីស្រាអែល នឹងបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ៊ុមព័ទ្ធ។ លោកនិយាយថាអ៊ីស្រាអែល នឹងមិនបញ្ឈប់នោះទេ រហូតដល់យើងលុបបំបាត់គ្រប់សមត្ថភាពភេរវកម្មទាំងអស់របស់ក្រុមហាម៉ាស់ និងធានាបានថាក្រុមហាម៉ាស់លែងគ្រប់គ្រងតំបន់ហ្កាហ្សាទៀតហើយ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm