
នាវាចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់ «យានដ្រូនវាយប្រហារជាច្រើនគ្រឿង ក្នុងទិសដៅតែមួយ» ដែលបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក នេះបើយោងតាមទីបញ្ជាការកណ្តាល(CENTCOM)របស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្តាល (CENTCOM) បាននិយាយថា នាវាចម្បាំង USS Thomas Hudner បានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង ខណៈពេលដែលខ្លួន កំពុងល្បាត នៅ សមុទ្រក្រហម ដោយបន្ថែមថា មិនមានការខូចខាតដល់នាវា ឬមានរបួសដល់នាវិកនោះទេ។
ភាពតានតឹង បានកើនឡើងនៅក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយប្រទេសយេម៉ែន បានអះអាងថា បានបាញ់មី ស៊ីលបាលិស្ទិក និងយានដ្រូន ទៅកាន់ប្រទេសអ៊ីស្រាអែល។
កាលពីថ្ងៃអាទិត្យ នាវាដឹកទំនិញ Galaxy Leader ត្រូវបានក្រុមហ៊ូធី ប្លន់នៅសមុទ្រក្រហម ជាមួយនឹងសមាជិកនាវិកប្រមាណ២៥ នាក់ នៅលើនាវានេះ។