ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលជួបប្រជុំជាមួយគណៈកម្មការទី៩ រដ្ឋសភា

2023/11/24 12:25:23 am        274

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង​ ចូលជួបប្រជុំ​ និង​រាយ​ការណ៍​ការងារជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃ​គណៈកម្មការទាំង១០​ នៃរដ្ឋសភា។ ជំនួប​នេះ​ រៀប​ចំឡើង​ក្នុង​គោល​បំណង​ដើម្បី​ឈ្វេង​យល់​ និង​ពិភាក្សាអំពីការវិវឌ្ឍ បញ្ហា​ប្រឈម​ជា​ទូទៅ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​នៅ​ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងទិសដៅការងារទៅថ្ងៃអនាគត។

នៅ​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​អំពី​វឌ្ឍនភាព​ការងារ​របស់​ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុងក្រសួង ការរៀបចំគោលនយោបាយ ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹងវិស័យរបស់ក្រសួង ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើក​កម្ពស់​គុណ​ភាព​សេវា​​ទូរសព្ទ​ចល័ត តាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវា​ទូរ​គមនាគមន៍​កាន់​តែ​ប្រសើរ​ឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋ​មន្ត្រី បានជម្រាបជូនបន្ថែមអំពី ការកសាងរដ្ឋាភិបាលឌីជីថល ស្រប​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ​ ក៏បានជម្រាប​ជូន​ពី​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល ក្នុងក្រសួង-ស្ថាប័ន ការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ការ​រៀបចំ​តភ្ជាប់​បណ្តាញ​រាជ​រដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការ​រៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាពជាដើម។ បន្ថែម​លើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមអំពីការកសាងពលរដ្ឋឌីជីថល ក្នុងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​តាម​រយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធី​ប្រកួត​ប្រជែង​ពាក់​ព័ន្ធ​នឹង​ជំនាញ​ឌីជីថល ការបង្កើតថ្នាលឌីជីថលនានា ក្នុងគោលដៅ ពលរដ្ឋកម្ពុជា នឹង​ប្រែក្លាយ​ទៅ​ជា​ពលរដ្ឋ​ឌីជីថល ក្នុងរយៈពេល ១០-១៥ឆ្នាំខាងមុខ តាមរយៈ​ការ​បញ្ជ្រាប​បច្ចេក​វិទ្យា​ឌីជីថល​នៅ​ក្នុង​សង្គម​កម្ពុជា។

ក្រោយពីឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការរួចហើយ លោកជំទាវ​ប្រធាន​គណៈ​កម្មការ បានថ្លែងការកោតសរសើរចំពោះរបាយការណ៍ដ៏ល្អិតល្អន់ និង​ការ​ឆ្លើយ​បំភ្លឺ​យ៉ាង​ក្បោះក្បាយ​របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងអបអរសាទរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល​ជា​ច្រើន​ដែល​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍សម្រេចបាន។ ជាពិសេសគឺ លោកជំទាវ ចាប់​អារម្មណ៍​ខ្លាំង​លើការធ្វើកំណែទម្រង់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍធនធានមនុស្សតាមរយៈការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។ លោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានថ្លែងថា សមិទ្ធផល​ទាំង​ឡាយ​ដែល​បាន​លើក​ឡើង គឺពិតជាបានបង្ហាញឱ្យឃើញថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​និង​កំពុង​អនុវត្ត​ស្រប​តាម​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោក​ជំទាវ​នឹង​នាំ​យក​នូវ​ស្នាដៃដ៏ត្រចះត្រចង់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទាំងនេះ ទៅជម្រាប​ជូន​ថ្នាក់​ដឹក​នាំរដ្ឋសភាបានជ្រាបផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm