អ្នកជំនាញជំរុញនិស្សិតខិតខំសិក្សាជំនាញវិស័យទេសចរណ៍ ខណៈកំពុងមានតម្រូវការខ្ពស់

2023/11/24 12:52:38 am        80

ភ្នំពេញ ៖អ្នកជំនាញទេសចរណ៍បានជំរុញដល់និស្សិតកំពុងសិក្សាជំនាញទេសចរណ៍ត្រូវខិតខំសិក្សាលើជំនាញនេះ ខណៈបច្ចុប្បន្នជំនាញវិស័យទេសចរណ៍កំពុងតែត្រូវការធនធានមនុស្សច្រើន ជាពិសេសសមគ្គុទេសទេសចរណ៍ដែលចេះភាសាច្រើន។

​តាមរយៈការធ្វើបឋកថា ក្រោមប្រធានបទទេសចរណ៍នៅកម្ពុជា និងឱកាសការងារ ដល់និស្សិត ចំនួន២០០ នាក់ នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង នាវេលាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមនទេសចរណ៍កម្ពុជាបានលើកឡើងថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាបានងើបឡើងវិញបណ្តើរៗវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ បានធូរស្បើយ។ 

លោកសាស្រាចារ្យ អ៊ុង វាសនា សាកលវិទ្យាធិការរងមហាវិទ្យាល័យទេសចរណ៍នៃសកលវិទ្យាល័យជាតិគ្រប់គ្រងថ្លែងថា ជំនាញក្នុងវិស័យទេសចរណ៍នេះ ពិតជាមានតម្រូវការខ្ពស់ណាស់ ដូច្នេះសាកលវិទ្យាល័យរៀបចំឱ្យមានការជួបជុំគ្នារវាងវាគ្មិនជំនាញៗ និងនិស្សិតផ្នែកទេសចរណ៍នៅក្នុងសាកលវិទ្យាល័យនាពេលនេះដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដូចជាទទួលបានឱកាសការងារពិតប្រាកដក្រោយពេលបញ្ចប់ការសិក្សាផងដែរ

លោក ហ៊ាង រិទ្ធ សាស្រ្តចារ្យជំនាញក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ការបញ្ជៀបចំណេះដឹង និងការផ្សព្វផ្សាយពីសក្តានុពលសម្បូរបែបនៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈឌីជីថលពីសំណាក់និសិ្សតជំនាញទេសចរណ៍ និងប្រជាពលរដ្ឋកម្ពុជា ជាកត្តាសំខាន់ចាំបាច់ណាស់ដើម្បីស្រូបទាញភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍មកលេងកម្សាន្តក្នុងប្រទេសកម្ពុជា។  

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៣លាន ៩សែននាក់ ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរក្នុងតំបន់អាស៊ី និងមួយចំនួនទៀតមកពីប៉ែកអ៊ឺរ៉ុប៕ អត្ថបទ ៖ ភារម្យ


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm