កាកបាទក្រហមប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្ត២៥រាជធានី-ខេត្ត

2023/11/24 01:15:00 am        234

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការ កិច្ចប្រជុំរយៈពេល១ថ្ងៃ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ២៥រាជធានី-ខេត្ត និងគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ» ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សរុបចំនួន ១៣០នាក់។

មានប្រសាសន៍សំណេះសំណាល និងបិទកិច្ចប្រជុំនេះ, ឯកឧត្តម ពិត ចំណាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងកោតសរសើរយ៉ាងក្រៃលែងចំពោះគណៈអភិបាល គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា គណៈគ្រប់គ្រងនៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ទីប្រឹក្សាយុវជន យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាននិងកំពុងបំពេញការងារមនុស្សធម៌ ជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅតាមសហគមន៍ទូទាំងប្រទេស និងតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ពីគោលដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចបានគោលដៅធំៗទាំងនេះ គឺពិតជាចាំបាច់ណាស់ ត្រូវការធនធានមនុស្សដ៏ពូកែ ដូចអ្វីដែលជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយមុំទី១ គឺផ្តោតលើការកសាងមូលធនមនុស្ស។ 

ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ការកសាង និងពង្រឹងក្លិបយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា គឺជាការរួមចំណែកក្នុងការកសាងមូលធនមនុស្ស ដែលតាមគ្រឹះស្ថានសិក្សានីមួយៗ បាននិងកំពុងកសាងយុវជនដែលពោរពេញទៅដោយចំណេះដឹង គុណធម៌ និងសុជីវធម៌។” ក្នុងឱកាសនោះដែរ ឯកឧត្តម បានគូសបញ្ជាក់ និងផ្តល់អនុសាសន៍មួយចំនួនដូចជាៈ សូមក្មួយយុវជនកាកបាទក្រហមកម្ពុជា បន្តតួនាទីជាមិត្តអប់រំមិត្ត,ជំរុញក្លិបយុវជនរបស់ក្មួយៗឱ្យកាន់តែសកម្ម, សូមសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត បន្តសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ដោយយកចិត្តទុកដាក់ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន និងមាតាបិតាសិស្ស ដើម្បីតាមដានការសិក្សារបស់កូនៗ សិស្ស និស្សិត និងយុវជន និងជំរុញការងារសង្គមជាដើម។ ពិសេសគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ បន្តជំរុញ និងបណ្តុះគំនិតយុវជនទាំងអស់ ឱ្យមានគំនិតស្នេហាជាតិ ដើម្បីជួយសង្គម ៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm