ទេសរដ្ឋមន្ត្រី លី ធុជ ​ប្រាប់​ឲ្យ​​អាជ្ញាធរ​មូលដ្ឋាន ​ត្រូវ​យកចិត្តទុកដាក់​​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់តែ​ប្រសើរឡើង​ជូនពលរដ្ឋ

2021/06/12 07:49:08 pm        601

ស្វាយរៀង ​៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ក្នុង​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ចូលរួម​ជួយ​សម្រាល​បន្ទុក​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ដោយ​ត្រូវ​បង្កើន​ធ្វើ​សកម្មភាព​ជាមួយ​ប្រជាពលរដ្ឋ បង្ក​ភាព​ស្និត​ស្នាល ផ្សារភ្ជាប់​គ្នា​ដូចជា ​៖ មានបុណ្យ​ទាន មាន​ជំងឺ ការ​សួរសុខទុក្ខ ឬ​ការឧបត្ថម្ភ​ ជាដើម ជាពិសេស​ត្រូវ​បន្ត​លើកកម្ពស់​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ថ្លែងបែបនេះ ​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ទទួលបន្ទុក​តាម​សង្កាត់​ទាំង​៥ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​។

ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ឯកឧត្តម ទេសរដ្ឋមន្ត្រី​ បាន​លើកឡើង​អំពី​តួនាទី​ភារកិច្ច​មួយចំនួន​រប​ស់​ក្រុមការងារ​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ផ្សារភ្ជាប់​រវាង​រដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន នៅតាម​មូលដ្ឋាន ព្រមទាំង​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុមការងារ បន្ត​បង្កើន​សកម្ម​ភាពចុះ​មូលដ្ឋាន ដើម្បី​ស្វែងយល់​សុខទុក្ខ​ជុំវិញ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា សំដៅ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម សំណើ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​សមស្រប និង​ទាន់ពេលវេលា​ផងដែរ​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​បន្ត​លើកឡើងថា ចាប់ពី​ពេល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​រាជធានី​ខេត្ត និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង ស្រុក ឃុំ សង្កាត់​មក គឺ​បាន​ដំណើរ​ការធ្វើ​វេទិកាសាធារណៈ​នៅ​គ្រប់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ដើម្បី​ក្តាប់​ស្ថានភាព បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​មិន​ពេញចិត្ត និង​ការឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ទាន់ពេលវេលា ជាពិសេស​ទៅទៀត​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៤ របស់​រាជរដ្ឋាភិបាល​ដល់​គ្រប់​មជ្ឈដ្ឋាន​ដូចជា​៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល បាន​យល់ដឹង​ស៊ីជម្រៅ​កាន់តែច្បាស់​ថែមទៀត​។

ក្នុងឱកាស​នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា ក្រុមការងារ នាពេល​កន្លងមក ដែល​តែងតែ​យកចិត្តទុកដាក់ គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក្នុងការ​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​មូលដ្ឋាន ឆ្លើយតប​នឹង​គុណបំណាច់​ដែល​ពួកគាត់​បានផ្តល់​សេចក្តីទុកចិត្ត តាមរយៈ​ការបោះឆ្នោត​នាពេល​កន្លងមកនេះ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ និង​ការសម្រេចបាន​តាម​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៦ នៃ​រដ្ឋសភា​៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm