
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កំពុងរៀបចំ ផ្តល់ប្រព័ន្ធការពារដែនអាកាសដល់ប្រទេសអ៊ីរ៉ង់ ឬក្រុមហេសបូឡា តាមទិសដៅរបស់ទីក្រុង ម៉ូស្គូ។
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវបានរៀបចំ ដើម្បីប្រើប្រាស់ទណ្ឌកម្មប្រឆាំងអំពើភេរវកម្មប្រឆាំងនឹងបុគ្គល ឬអង្គភាពនានារបស់រុស្ស៊ី ដែលអាចធ្វើឲ្យមានស្ថានភាពផ្លាស់ប្តូរកាន់តែច្របូកច្របល់»។
ក្រុម Wagner ដែលត្រូវបានផ្តល់មូលនិធិដោយវិមានក្រឹមឡាំង ត្រូវបាននាំយកមកចូលជួរវិញ បន្ទាប់ពីការបះបោរបរាជ័យ ក្នុងខែមិថុនា បង្ហាញពីការគំរាមកំហែងដ៏ធំបំផុតចំពោះការគ្រប់គ្រងរយៈពេលពីរទសវត្សរ៍របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
ការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន បានកើតឡើងនៅពេលដែលភ័ស្តុតាងបង្ហាញថា ក្រុមWagner នៅតែកំពុងប្រើប្រាស់ទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុង St Petersburg ប៉ុន្មានខែបន្ទាប់ពីទីតាំងនេះត្រូវបានវាយឆ្មក់ដោយកងកម្លាំងសន្តិសុខរុស្ស៊ី បន្ទាប់ពីការដើរក្បួនរបស់អតីតមេដឹកនាំ លោក Yevgeny Prigozhin នៅទីក្រុងម៉ូស្គូ បានបរាជ័យ។