
វីដេអូមួយដែលផ្សព្វផ្សាយដោយក្រុមហាម៉ាស កាលពីថ្ងៃពុធ ត្រូវគេនិយាយបង្ហាញពីក្រុមយោធារបស់ខ្លួន ជាក្រុមអាល់ កាសាំ មូចាហ៊ីឌីន (Al-Qassam Mujahideen) កំពុងវាយប្រហាលើរថក្រោះនិង ទាហានអ៊ីស្រាអែលនៅខាងក្នុងតំបន់ហ្កាហ្សា។
អ្នកយកព័ត៌មានរ៉យទ័រអាចរកឃើញផ្នែកនៃវីដេអូនេះដែលនៅអគារជិតៗ ផ្ទាំងសូឡា បង្គោលអេឡិចត្រូនិក និងបានកំណត់ផ្នែកជាច្រើន ដែលត្រូវគ្នានឹងបញ្ជីឈ្មោះ ហើយនិងរូបភាពផ្កាយរណបក្នុងតំបន់។ អ្នកយកព័ត៌មានReuters មិនអាចបញ្ជាក់ដោយឯករាជ្យនៅកាលបរិច្ឆេទវីដេអូដែលគេថតបានថតនៅពេលណានោះទេ។
យោងតាមការបូកសរុបរបស់អ៊ីស្រាអែលបានអោយដឹងថា អ៊ីស្រាអែលបានចាប់ផ្ដើមសង្រ្គាមរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងហាម៉ាស បានបានវាយឆ្លងរបងព្រំដែន ដោយបានសម្លាប់មនុស្ស១.២០០នាក់ និងបានចាប់មនុស្សប្រមាណជា ២៤០នាក់ធ្វើជាចំណាប់ថ្នូរ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអោយដឹងថា តាំងពីពេលនោះមក អ្នកស្រុក តំបន់ហ្កាហ្សាជាង ១៤.០០០នាក់ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្នុងចំណោមនោះមានប្រមាណជា៤០%ជាកុមារ៕