ចិននិយាយថា ហ្វីលីពីនចូលរួមជាមួយកម្លាំងបរទេស ដើម្បីបង្កបញ្ហា នៅសមុទ្រចិនខាងត្បូង

2023/11/24 04:36:34 am        495

យោធាចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែវិច្ឆិកា) បាននិយាយថា ហ្វីលីពីនបានចូលរួមជាមួយ «កងកម្លាំងបរទេស» ដើម្បីល្បាត នៅសមុទ្រចិនខាងត្បូង ហើយបាននិងកំពុងបង្កជាបញ្ហាឡើង ដោយការលើកឡើងនេះ គឺសំដៅលើការល្បាតរួមគ្នា ក្នុងសប្តាហ៍នេះ ពីសំណាក់កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក។

យោធារបស់ប្រទេសចិន បាននិយាយថា កម្លាំងយោធាចិននឹងបន្តការប្រុងប្រយ័ត្នខ្ពស់ ការពារដោយឥតរាថយនូវអធិបតេយ្យភាព ហើយនិងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ ព្រមទាំងការពារសន្តិភាព និងស្ថិរភាព នៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងម៉ឺងម៉ាត់។ កងបញ្ជាការចម្រុះភាគខាងត្បូងរបស់យោធាចិន បាននិយាយថា៖ «ហ្វីលីពីនបានចូលរួមជាមួយកងកម្លាំងក្រៅតំបន់ ដើម្បីល្បាត បង្កបញ្ហា និងចាប់ផ្ដើមនិយាយបំផ្លើស ដែលកំពុងបំផ្លាញសន្តិភាព និងស្ថិរភាព ក្នុងតំបន់»។

សូមបញ្ជាក់ថា មន្ត្រីហ្វីលីពីនបាននិយាយថា យោធារបស់ខ្លួន និងសហរដ្ឋអាមេរិក បានបើកការល្បាតរួមគ្នា កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ជាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលប្រទេសចិនអះអាងថា ជាចំណែកនៃដែនដីរបស់ខ្លួន ដោយការល្បាតនេះ បានបង្កើនលទ្ធភាពនៃការមានភាពតានតឹងបន្ថែមទៀតជាមួយចិន។

ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានចាប់ផ្ដើមកាន់តែល្អក់កករខ្លាំងឡើង ដោយសារបញ្ហាសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ខណៈដែលលោកបង្វែរឆ្ពោះទៅរកការមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងជម្លោះដែនសមុទ្រជាមួយចិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm