កិច្ចប្រជុំប្រចាំឆ្នាំ APPF-31 ប្រារព្ធ​ពិធី​បើក​ជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន

2023/11/24 05:44:08 pm        143

នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ី​ហ្វិក​ លើកទី៣១ (APPF-31) នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណ​រដ្ឋ​ហ្វីលីពីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Juan Miguel Zubiri ប្រធាន​ព្រឹទ្ធសភា នៃ​សាធារណ​រដ្ឋ​ហ្វីលីពីន។

កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​មូល​បទ “ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព” ដោយមាន​វត្ត​មាន​គណៈ​ប្រតិភូ​សភាសមាជិកAPPF ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីពិធីបើកជាផ្លូវការរួចមក កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) នឹងបន្តកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញនានាគឺ៖ ១-កិច្ច​ប្រជុំ​សមាជិក​សភា​ជា​ស្ត្រី ​២-គណៈកម្មាធិការស្តីពីនយោបាយ និងសន្តិសុខ ៣-គណៈកម្មាធិការ ស្តីពីសេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម ៤-គណៈកម្មាធិការកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ច​ពិភាក្សា​តុ​មូល​សម្រាប់​សមាជិកសភាវ័យក្មេង ផងដែរ។

តាមការគ្រោងទុក ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំនានារបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ឯក​ឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គ្រោងទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ជា​លក្ខណៈ​ទ្វេភាគី ជាមួយប្រធានគណៈប្រតិភូសភាឡាវ វៀតណាម និង ប្រធានសភាហ្វីលីពីន ដែល​ជា​ម្ចាស់ផ្ទះ ព្រមទាំងគ្រោង​ជួប​ជា​មួយ​អគ្គ​នាយក​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ដំណាំស្រូ​វ​អន្តរជាតិ​(IRRI)។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ មាន​សមាជិក​ចូល​រួម​ចំនួន​២០​ប្រទេស ព្រមទាំងអង្គការនិងប្រតិភូសង្កេតការណ៍មួយចំនួនផងដែរ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm