ជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលត្រូវបានបណ្តេញចេញពីប៉ាគីស្ថាន មានធនធានតិចតួចក្នុងរដូវរងា

2023/11/24 06:22:33 pm        104

ប្រធានប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកស្រីសាវ វេលី (Hsiao-Wei Lee)បាននិយាយនៅថ្ងៃសុក្រ១៧ ខែវិច្ឆិកាកន្លងទៅថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានគ្មានឯកសារដែលត្រូវបាននិរទេសដោយប៉ាគីស្ថានបានប្រឈម នឹងរដូវរងាដ៏អាក្រក់ក្នុងពេលមានធនធានតិចតួច។

ទីក្រុង Islamabad កាលពីខែមុនបានប្រកាសថា ខ្លួននឹងបណ្តេញជនភៀសខ្លួនដែលគ្មានឯកសារជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ស្របពេលមានជម្លោះជាមួយក្រុងកាប៊ុល ជុំវិញការចោទប្រកាន់ថាក្រុមតាលីបង់ បានផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប៉ាគីស្ថាន។

ប្រជាជនអាហ្វហ្គានីស្ថានជាង៣៧០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី១ ខែតុលា ដោយត្រឡប់ទៅរកការប្រឈមក្នុងរដូវរងាជិតមកដល់ ជាប្រទេសមួយដែលរងការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរជាច្រើន និងការកាត់បន្ថយជំនួយមនុស្សធម៌។

អ្នកនិរទេសអាហ្វហ្គានីស្ថានម្នាក់ដែលរស់នៅបានរយៈ១៤ ឆ្នាំ នៅក្នុងប្រទេសប៉ាគីស្ថានបាននិយាយថាលោកមិនត្រូវបានអនុញ្ញាតឱ្យប្រមូលឯកសាររបស់លោកទាំងអស់ទេ ខណៈត្រូវបាននិរទេស។

មួយចំនួនប្រឈមនឹងការរស់នៅក្នុងជំរំតង់ ស្របពេលសីតុណ្ហភាពបានចាប់ផ្តើមហក់ឡើងដល់-4°C ជាការបន្ថែមបន្ទុកលើវិបត្តិមនុស្សធម៌ដែលកំពុងបន្ត។

គួរបញ្ជាក់ថាប៉ាគីស្ថានគឺជាជម្រកសម្រាប់ក្រុមជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤លាននាក់ ក្នុងនោះប្រហែល ១,៧ លាននាក់គ្មានឯកសារ។ ការសម្រុកចេញពីប្រទេសកំណើតដ៏ច្រើនបែបនេះ បានកើតឡើងបន្ទាប់ពីពួកតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានមកវិញកាលពីឆ្នាំ២០២១ ហើយចំនួនដ៏ច្រើនបានបន្តមកដល់បច្ចុប្បន្ន ចាប់តាំងពីការឈ្លានពានរបស់សហភាពសូវៀត ឆ្នាំ១៩៧៩៕

អត្ថបទដែលទាក់ទង

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm