អ្នកឆ្លងជំងឺផ្ដាសាយបក្សីមួយករណីទៀត កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់

2023/11/24 06:43:40 pm        286

អ្នកឆ្លងជំងឺផ្ដាសាយបក្សីមួយករណីទៀត កំពុងស្ថិតនៅ​ក្នុងបន្ទប់​សង្គ្រោះប​ន្ទាន់​ដោយ​មាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅទីនោះ។ នេះបើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រប​ស់ក្រសួងសុខាភិបាល ដែលបានចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពដដែលបានរម្លឹកឱ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញមានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១​ករណីទៀត។ ករណីនេះ បានកើតមានលើស្ត្រីអាយុ ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន​វីរុសផ្ដា​សាយបក្សីប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកធ្លាក់ខ្លួនឈឺដោយជំងឺផ្ដាសាយបក្សីរូបនេះ មាន​ទី​លំនៅ​ស្ថិត​ក្នុង​ភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។

ប្រភព​ពី​ក្រសួងសុខភិបាលដដែលបានឱ្យដឹងទៀតថា តាមការសាកសួរបានឱ្យដឹងថា ប្រហែល​មួយ​សប្តាហ៍​មុន មានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះ និងក្នុងភូមិកើតហេតុ។ អ្នកជំងឺ​បាន​ចាប់​ផ្ដើម​ឈឺ​នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមានរោគសញ្ញាផ្លូវដង្ហើម ក្នុងនោះ មាន​ដូចជា គ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក។ ដោយហេតុនេះហើយ ទើបក្រុមគ្រួសារ​បញ្ជូន​អ្នក​ជំងឺ​មក​សង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្ន​អ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមាន​ការ​ថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដា​ក់​ពី​ក្រុម​គ្រូ​ពេទ្យជំនាញនៅទីនោះ។

ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុង​សហការ​ជាមួយ​ក្រុម​ការងារ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវលើករណីនេះ និង​ធ្វើ​ការងារទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លងទាំងលើសត្វ និង​មនុស្ស ព្រមទាំងបន្តស្វែ ងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត​ក្នុងសហគមន៍។ ស្ថាប័ នជំនាញក៏បានចែកជូនឱសថ Tamiflu ដល់អ្នក​ប៉ះ​ពាល់​ជិត​ស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុផងដែរ។

ក្រសួង​សុខាភិបាលក៏បានក្រើនរម្លឹកជាថ្មីម្តងទៀត ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​យក​ចិត្ត​ទុក​ដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី H5N1 នេះជានិច្ច ពីព្រោះ​ជំងឺ​នេះ​នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាពប្រជាពលរដ្ឋជាដដែល។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដក​ដង្ហើម ឬ មានបញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សម្នាច្រើន និង​ត្រូវ​ស្វែង​រក​ការ​ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលជំងឺពីគ្រូពេទ្យជំនាញ។

ក្រសួង​ក៏​បានស្នើសាធារណជន ស្វែងយល់ព័ត៌មានបន្ថែមតាមរយៈឆាណែលតេឡេក្រាម និងហ្វេ​សប៊ុក​របស់ក្រសួង ក៏ដូចជាហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ផងដែរ។ ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទរបស់ក្រសួងដែលមានលេខ ១១៥ ដោយឥតគិតថ្លៃ ឬ តាម​រយៈលេខ ០១២ ៤៨៨ ៩៨១/០១២ ៨៣៦ ៨៦៨ ក៏បាន៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        27
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm