ព្រឹទ្ធសភាជាតិ អនុម័តយល់ព្រមទាំងស្រុង លើច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២៤

2023/11/24 07:32:41 pm        244

ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យ ហើយ​ឱ្យ​យោបល់​ឯកភាព​ទាំង​ស្រុង​លើ​សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ ដែលមានចំនួន ៥ជំពូក ១៤​មាត្រា ដោយឥតកែប្រែចំនួនក្នុងសំឡេង ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា​នីតិកាល​ទី៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បី​ទ្រទ្រង់ដល់ការថែរក្សាសមិទ្ធផលនានា ដែលសម្រេចបានមកដោយលំបាក ក៏​ដូច​ជា​ការ​អនុវត្ត​អាទិភាព​គោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវ​អនុវត្ត​ចាប់​ពីដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិការណ៍​ថ្មី​របស់​កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។

សេចក្តី​ព្រាងច្បាប់នេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាច​ជួយ​ឱ្យ​រាជ​រដ្ឋាភិបាល​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ។ ថវិកានេះ ត្រូវ​បាន​រៀបចំ​ឡើងដោយប្រកាន់យកនូវជំហាន នៃការអនុវត្ត “គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា” ដោយ​ផ្តោតការយកចិត្តទុកដាក់ ពិសេសលើមនុស្ស និងលើសមត្ថភាពស្ថាប័ន គឺការកែ-ទម្រង់​រដ្ឋបាល​សាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល លើប្រសិទ្ធភាព និង​ភាពធន់នៃសេដ្ឋកិច្ច និងសង្គម ហើយអាចប្រសិទ្ធនាមបានថា “ជា​ថវិកា​​យុទ្ធសាស្រ្តនៃ​ការ​រក្សា​សមិទ្ធផល​ដែល​សម្រេចបានដោយលំបាក និងការ​បន្ត​បុក​គ្រឹះ​ថ្មី​ៗ​ក្នុង​ការ​បោះ​ជំហា​ន​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រា​ជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាព និងទ្រទ្រង់ ដំណើរ​វិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរ-ភាព ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ។

ក្នុង​កិច្ច​ប្រជុំ​នេះ ព្រឹទ្ធសភាក៏បានពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័ត​យល់​ព្រម​លើ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង​អេមីរ៉ាត​អារ៉ាប់រួម មាន៣មាត្រា ដែលបង្កើតឡើងក្នុងគោលបំណង ជា​អាទិភាព​ជំរុញ​ការ​ធ្វើ​សមាហ​រណ​កម្ម និងពិពិធកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ ដោយភាគីទាំងពីរ អនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ។ 

កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម និងការ វិនិយោគ​រវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេស​នឹង​ជំរុញ​ការ​ស្តារ​ឡើង​វិញ​ បានឆាប់រហ័សនូវសេដ្ឋកិច្ចជាតិ របស់ប្រទេសទាំងពីរ ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយ​ឱ្យ​យោបល់​ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃ​ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ជាមួយនេះ ព្រឹទ្ធសភា បានក៏ពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តី​ព្រាង​ច្បាប់​ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ មាន៣ជំពូក ២២មាត្រា៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm