នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នឹងរៀបចំពិព័រណ៍រូបថតក្រោមប្រធានបទ "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង"

2023/11/24 07:42:21 pm        324

នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ​ពិព័រណ៍​រូបថត​ក្រោម​ប្រធានបទ "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង" រយៈពេល១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងបរិវេណសារមនី្ទរខ្លែងខ្មែរ នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌។

លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់BTVព័ត៌មាន នា​ថ្ងៃ​នេះ​ថា ការតាំងពិព័រណ៍នេះ ក្នុងគោលបំណងអបអរសាទរខួប៣១ឆ្នាំ នៃការ​ដាក់​បញ្ចូល​រមណីយ​ដ្ឋាន​អង្គរ​ជា​សម្បតិ្តបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៣) ជា​ការ​បើក​ឱកាស​ឲ្យ​សាធារណជន យុវជន សិស្សានុសិស្ស ពិសេសអ្នក​ចង់​ស្វែង​យល់​ពី​សិល្បៈ​ថត​រូប​បាន​ចូល​ទស្សនា​រូបថតដ៏វិចិត្រនៃប្រាង្គប្រាសាទអង្គរជាសម្បតិ្តវប្បធម៌ដ៏មានតម្លៃនៃមនុស្សជាតិ ពិព័រណ៍​នេះ​ក៏ផ្តោតលើស្ថាបត្យកម្ម ដ៏គួរឲ្យស្ងប់ស្ងែងនៃតំបន់អង្គរ និងស្នាដៃ​សិល្បៈ​ថត​រូប​ដ៏​មាន​ទេព​កោសល្យ​របស់លោក បាគូ សៃតូ (Baku Saito) អ្នកឯកទេសថតរូបជនជាតិជប៉ុន ដែល​បាន​បន្សល់​ទុករូបថតចំនួន៦២ផ្ទាំងសម្រាប់ផ្សព្វផ្សាយបន្ត។

ជាចុងក្រោយលោក រឿង សារ៉េត បានអំពាវនាវដល់សាធារណជន អញ្ជើញ​មក​ចូល​រួម​ទស្សនា​អំពី​សម្បតិ្ត​បេតិកភណ្ឌ និងស្នាដៃសិល្បៈថតរូបរបស់បាគូ សៃតូ (Baku Saito) អ្នក​ឯក​ទេស​ថត​រូប​ជន​ជាតិ​ជប៉ុនដ៏ល្អវិចិត្រនេះ ដែលពោរពេញដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និង​កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ គម្រោងរៀបចំតាំងពិព័រណ៍នេះ នឹង​ប្រព្រឹត្ត​ទៅរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅ​សារ​មន្ទី​រ​ខ្លែង​ខ្មែរ (ទល់មុខវិមានរដ្ឋសភាជាតិ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm