ក.ប.ប ចុះត្រួតពិនិត្យទំនិញតាមទីផ្សារ ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារ​នាឱកាសពិធីបុណ្យអុំទូក

2023/11/24 08:03:33 pm        290

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃ​ក្រសួង​ពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ចុះឃ្លាំមើលនៅផ្សារចំនួន៣ ក្នុងរាជធានីភ្នំពេញ ដូច​ជា​ផ្សារអូឡាំពិក ផ្សារអូឬស្សី និងផ្សារកណ្តាល ដើម្បីបង្កើនសុវត្ថិភាពចំណីម្ហូបអាហារ ក្នុង​ឱកាស​បុណ្យ​អុំទូក ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្នុងគោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ម្ហូប​អាហារ​ទាំងអស់​មានសុវត្ថិភាព មិនបង្ករគ្រោះថ្នាក់ដល់អ្នកបរិភោគ។

ក្នុងឱកាសចុះត្រួតពិនិត្យទំនិញនានា លោក ហេង មាលី ប្រធាន​សាខាអគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រា​ស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា សម្រាប់​ការងារ​នេះ​ មន្រ្តី ក.ប.ប រាជធានី ខេត្ត តែងតែ​ចុះ​ត្រួតពិនិត្យជាប្រចាំ ចំពោះ​ទំនិញ​គ្រប់​ប្រភេទ​ដាក់​លក់​នៅ​តាម​ទីផ្សារ និង​ទីតាំង​អាជីវកម្ម​ម្ហូប​អាហារនៅគោលដៅផ្សេងៗគ្នា ដើម្បីធានា​ការពារ​នូវ​ការ​ចរាចរ​លក់​នូវទំនិញ​ដែល​មិន​មាន​អនុ​លោមភាព ជាទំនិញដែលខូចគុណភាព និង​ហួ​ស​កាល​បរិច្ឆេទ​ ដែលធ្វើឱ្យប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើប្រាស់ ក៏ដូចជា​ការពារ​សិទ្ធិ​របស់​អ្នក​ប្រើ​ប្រាស់​ជា​ដើម​។

លោក ហេង ម៉ាលី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ សូមប្រុងប្រយ័ត្ន មុន​នឹង​ទិញ​​ទំនិញ​លើ​ទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃសូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ចៀស​វាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។ ជាពិសេសអ្នកផលិត និង​អ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅស្រស់ល្អ ដែល​ធ្វើ​ឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែល​នឹង​ត្រូវ​ទទួ​ល​ទោសចំពោះមុខច្បាប់។

ក្នុងប្រតិបត្តិការខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងទឹកចិត្តរីករាយ និង​គាំទ្រ​ចំពោះ​សកម្មភាពរបស់មន្ត្រី ក.ប.ប ដែលតែងតែចុះពន្យល់ណែនាំ ត្រួតពិនិត្យទំនិញផ្សេងៗ និង​រកសារធាតគីមីជាដើម ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។

សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃទី ២៦ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដើម្បីចូលរួម​ថែ​រក្សា​សុវត្ថិភាព​ចំណី​អាហារ​ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ មន្រ្ដី ក.ប.ប នឹងបន្ត​ចុះ​ត្រួត​ពិនិត្យ​សុវត្ថិភា​ព​ចំណី​អាហារ​ជាប់​ជាប្រចាំនៅតាមទីតាំងស្ដង់លក់នានាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        136
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm