ឧក្រិដ្ឋកម្មស្អប់ខ្ពើមបានផ្ទុះឡើងនៅកាណាដា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបន់ហ្កាហ្សា មក

2023/11/24 08:12:24 pm        238

ចំនួនឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិជី្វហ្វ និងប្រឆាំងជនជាតិមូស្លីមនៅទីក្រុងតូរ៉ុនតូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា មក នេះបើយោងតាមក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ។

ប្រមុខនគរបាល លោក ម៉ៃរុន ដេមខីវ (Myron Demkiw) បាននិយាយថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ៧៨ករណី ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី ៧ ខែតុលា ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ធៀបនឹងតួលេខចំនួន ៣៧ករណី ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំនួនពិតប្រាកដ គឺអាចនឹងខ្ពស់ជាងនេះ ដោយសារមនុស្សមួយចំនួនស្ទាក់ស្ទើរក្នុងការចេញមុខរាយការណ៍។

ចំនួននៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិជី្វហ្វ ដែលបានរាយការណ៍នៅក្នុងរយៈពេលនេះ ស្ទើរតែកើនឡើងដល់ ៣៨ភាគរយ ពីតួលេខ ១៣ភាគរយ កាលពីឆ្នាំមុន ខណៈដែលអ្នកដែលពាក់ព័ន្ធនឹងករណីទាំងនោះមានប្រជាជនម៉ូស្លីម ប៉ាឡេស្ទីន និងអារ៉ាប់ បានកើនឡើងដល់ ១៧ភាគរយ ពីចំនួន ១ភាគរយ ក្នុងឆ្នាំ២០២២។

ចាប់តាំងពីក្រុមហាម៉ាស បានវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី ៧ ខែតុលា និងការសងសឹករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់មក មនុស្សចំនួន ២៥នាក់ ត្រូវបានចាប់ខ្លួន និងមនុស្សចំនួន ៦៤នាក់ត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងឧបទ្ទវហេតុស្អប់ខ្ពើមដែលបានរាយការណ៍។ ទីក្រុងតូរ៉ុនតូ មានមនុស្សរស់នៅប្រហែល ៣លាននាក់ និងជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ដែលមានប្រជាជនជាង ៤០លាននាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm