ពលរដ្ឋ​អ៊ីស្រាអែល​រាប់​រយ​នាក់​អបអរសាទរ​ការ​បញ្ចប់​របប​ដឹកនាំ​របស់​លោក Netanyahu ក្រោយ​រដ្ឋាភិបាល​ថ្មី​ស្បថ​ចូល​កាន់​តំណែង​

2021/06/14 04:53:13 pm        116

​​អ៊ីស្រាអែល៖ ពលរដ្ឋ​អ៊ីស្រាអែល​រាប់​រយ​នាក់​បាន​អបអរ​សារ​ទរ​ហ៊ោកញ្ជ្រៀវ​ នៅ​ខាងក្រៅ​សភា​អ៊ីស្រាអែល​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​សភា​បាន​អនុម័ត​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី ​តាមរយៈ​ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​។​

អតីត​នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ត្រូវ​បាន​ជំនួស​តំណែង​ដោយ​ លោក Naftali Bennett បន្ទាប់ពី​កាន់អំណាច​រយៈពេល​ ១២​ឆ្នាំ និង​វិបត្តិ​នយោបាយ​ដែល​បាន​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ដល់​ទៅ​ ៤​លើក​ក្នុង​រយៈពេល​ជាង​ ២​ឆ្នាំ​។ លោក Bennett ប្រធាន​គណ​បក្ស​ជាតិនិយម​តូច​មួយ បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ បន្ទាប់ពី​បាន​ឈ្នះ​ការបោះឆ្នោត​សភា​ដោយ​សំឡេង ៦០ទល់នឹង​៥៩​។

ពលរដ្ឋ​អ៊ីស្រាអែល​រាប់​រយ​នាក់​បាន​ចាប់ផ្ដើម​អបអរសាទរ និង​ដក​ឆ្នុក​ដប​ស្រា​សាំ​ប៉ា​ញ​នៅ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​កាលពី​រាត្រី​ថ្ងៃអាទិត្យ ខណៈ​ដែល​សភា​របស់​អ៊ីស្រាអែល​បាន​អនុម័ត ​ដោយ​សំឡេង​ស្ដួចស្ដើង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​។​ អ្នកចូលរួម​អបអរសាទរ​ម្នាក់​បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ដូច​លោក​បាន​ប្រទេស​របស់​លោក​ត្រឡប់មកវិញ​អីចឹង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm